ព័ត៌មានជាតិ

ដោយសារ ទំនាស់ ពាក្យ សម្ដី ក៏ ឈាន ដល់ ករណី ឃាតកម្ម បណ្ដាល ឲ្យ យុវជន ម្នាក់ ស្លាប់ ពេលបញ្ជូន ដល់ មន្ទីរពេទ្យ

កោះកុង : យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានអោយដឹងថា ករណី ឃាតកម្ម នេះ បាន កេីត ឡេីង នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ៣៖៤០ នាទីទាបភ្លឺ នៅចំណុចមុខក្លោងទ្វារសួនសត្វ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បណ្ដាលឱ្យស្លាប់ ១ នាក់ ឈ្មោះ បឿន ប៊ុនហេង ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ ភូមិ-ឃុំខាងលេី និង របួស ស្រាល ១ នាក់ ឈ្មោះ ឈ្មោះ ហេង ចាន់ដារ៉ា ភេទប្រុស អាយុ ១៩ ឆ្នាំ ស្នាក់នៅ ភូមិ -ឃុំកេីត ហេតុ ខាង លើ រី ឯ ជនសង្ស័យមាន គ្នា ចំនួន ២ នាក់ ទី១ ឈ្មោះ ហេង សៅឌី ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ ចុងភៅចិន ភូមិ -ឃុំ កេីត ហេតុ ខាង លើ (រត់ គេច ខ្លួន ) និង ទី២ មាន ឈ្មោះ ហ៊ុយ ហៃទី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ ចុងភៅចិន ស្នាក់នៅអាគារចិន ភូមិ -ឃុំ កេីត ហេតុ ខាង លើ (ឃាត់ ខ្លួន ) ដោយ បានធ្វើ សកម្មភាព យក កូន កាំបិត ចាក់ ទៅ ជន រងគ្រោះ បណ្ដាល ឲ្យ រងរបួសធ្ងន់ ស្លាប់ ពេល បញ្ជូន មក ព្យាបាល នៅ មន្ទីរ ពេទ្យ ។

ករណី នេះ កម្លាំង ជំនាញ អធិការដ្ឋាន នគរបាល ស្រុក មណ្ឌលសីមា នៃ ស្នងការ ដ្ឋាន នគរបាល ខេត្ត កោះកុង ឃាត់ ខ្លួន បាន ជនសង្ស័យ ១ នាក់ រីឯ ១ នាក់ ទៀត បាន រត់ គេច ខ្លួន បច្ចុប្បន្ន កំពុង បំពេញ សំណុំ រឿង តាម នីតិ វិធី ច្បាប់ និង កំពុង ស្រាវជ្រាវ រក ជន សង្ស័យ បន្តទៀត ។

 

មតិយោបល់