ព័ត៌មានជាតិ

ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័) នៅចំណុច មុខសាលាខេត្តកណ្តាលភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩នឹង៣០នាទី នៅចំណុច មុខសាលាខេត្តកណ្តាលភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ១នាក់
ឈ្មោះ ខាន់ សុគង្គារ៏ ភេទស្រី អាយុ៣៣ឆ្នាំ ទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរក្រុមហ៊ុន។
ជនសង្ស័យ១នាក់
ឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្អាងភ្នំ ឃុំដំរីឆ្លង ស្រុងស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ម៉ូតូ១គ្រឿងម៉ាកHONDA C125 ពណ៏ខ្មៅ សេរី២០១៦ ស្លាកលេខ ភ្នំពេញ១DB 5607 (របស់ជនសង្ស័យ)។
ទូរសព្ទ័១គ្រឿងម៉ាកiphone 12pro max ពណ៏ទឹកមាស(របស់ជនរងគ្រោះ)។
សភាពនៃរឿងហេតុកាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូហើយទុកទូរសព្ទ័របស់ខ្លួនក្នុងឃ្លុបម៉ូតូ ពេលនោះក៏មានជនសង្ស័យម្នាក់ខាងលើ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់យក ហើយជិះរត់គេចខ្លួន ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ ផ្អើលអស់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចក្រុងតាខ្មៅដេញចាប់ខ្លួនបាននៅចំណុចក្នុងផ្សារតាខ្មៅចាស់តែម្តង។តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចយើងថា៖ ខ្លួនគាត់ធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទ័គេចំនួន២ដងមកហើយទាំងលើកនេះ ដោយលើកទី១ឆក់នៅឃុំព្រែកគយ ស្រុងស្អាង បានទូរសព្ទ័oppoពណ៌ក្រហម និងលើកទី២ឆក់នៅមុខសាលាខេត្តកណ្តាលពីស្រ្តីម្នាក់ ហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានជាបណ្តោះអាសន្នដើម្បីចាត់ការតាមនិីតិវិធី។

មតិយោបល់