ព័ត៌មានជាតិ

បុរស ជាអ្នក លាងម៉ូតូ ម្នាក់ បែក គំនិត លួច ឆក់ ទូរសព្ទ គេ ត្រូវ សមត្ថកិច្ច ឃាត់ ខ្លួន

នៅ ថ្ងៃ ទី ៨ ខែ មីនា ឆ្នាំ ២០២៣ កម្លាំង ជំនាញ ព្រហ្មទណ្ឌ អធិការដ្ឋាន នគរបាល ក្រុង ខេមរភូមិន្ទ នៃ ស្នងការ ដ្ឋាន នគរបាល ខេត្ត កោះកុង បាន ទទួល បណ្តឹង ពីប្រជាពលរដ្ឋ ឈ្មោះ វណ្ណះ ជីង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ថា កាលពី ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង3:៣០នាទីល្ងាច មាន ជន មិនស្គាល់មុខ បាន ធ្វើ សកម្មភាព ជិះ ម៉ូតូម៉ាក Wave RSX លួួច ឆក់ យក ទូរសព្ទដៃ របស់ ខ្លួន នៅចំណុចផ្លូវបេតុងខាងត្បូងកាកបាទក្រហមខេត្ត ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ រួច ជិះ រត់ គេច ខ្លួន បាត់ ។

បន្ទាប់ ពី បាន ទទួល ពាក្យ បណ្តឹង ពី ជនរងគ្រោះ កម្លាំងនគរបាល ជំនាញ បាន សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល សង្កាត់ស្មាច់មានជ័យ និង សង្កាត់ ដងទង់ រហូត ឈាន ដល់ ឃាត់ខ្លួន មុខ សង្ស័យ ១ នាក់ ឈ្មោះ ស៊ុន ស្រ៊ុយហេង ភេទប្រុស អាយុ២៩ឆ្នាំ មុខ របរ លាងម៉ូតូ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។ដកហូត វត្ថុ តាង ទូរសព្ទ ដៃ ១ គ្រឿង និង ម៉ូតូ ១ គ្រឿង ។

បច្ចុប្បន្ន ករណី នេះ កម្លាំង ជំនាញ អធិការដ្ឋាន នគរបាល ក្រុងខេមរភូមិន្ទ នៃ ស្នងការ ដ្ឋាន នគរបាល ខេត្ត កោះកុង កំពុង បំពេញ សំណុំ រឿង តាម និតិ វិធី ច្បាប់ ។

មតិយោបល់