បន្ទាយមានជ័យៈ នៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បុរសម្នាក់ កំពុងជិះម៉ូតូ ត្រូវគេកាប់ស្លាប់នឹងកន្លែង។
ជនសង្ស័យឈ្មោះ ភាព សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រើកាំបិតកាប់ទៅលើជនរងគ្រោះ ឈ្មោះ កែវ ពេជ្ររស្មី ឋានៈព្រឹន្ទបាលឯកមុខងារមេបញ្ជាការរងខ២ -កងល្បាតទី២កងព្រំដែន៥០៣ ប្រចាំព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកអូរជ្រៅ ខណៈដែលកំពុងជិះម៉ូតូឌុបកូនដើរលេង។
ក្រោយកើតហេតុជនសង្ស័យ មិនបានរត់គេចខ្លួនទេ គឺឲ្យគេដឹកម៉ូតូចូលប៉ុស្តិ៍ នគរបាលតែម្ដង បច្ចុប្បន្នសមត្ថកិច្ច កំពុងសាកសួរពីមូលហេតុ និងចាត់ការតាមនិតិវិធី៕
មតិយោបល់