ព័ត៌មានជាតិ

ករណីបុរសម្នាក់ជិះម៉ូតូសង្ស័យលឿនពេកធ្លាក់ចូលប្រឡាយក្រោមស្ពានបណ្តាលអោយស្លាប់…

កំពង់ចាម : នៅថ្ងៃទី១០.០៣.២០២៣ វេលាម៉ោង៨.៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយទាប បានទទួលពណ៌មានពីប្រជាពលរដ្ឋថា នៅលើផ្លូវលេខ៧១C ចំណុចស្ពានពាំងកណ្តាលក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម មាន ករណីគ្រោះថ្នាក់ផ្សេងៗ ០១លើក ។
ម៉ូតូម៉ាកNEX ពណ៌ស ពាក់ស្លាកលេខ តាកែវ1M-4761 បើកបរដោយឈ្មោះ នាក់ គឹមហ៊ីង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិអង់ឃ្លៃ ឃុំត្របែក ស្រុកឈូក ខេត្តតកំពត បើកបរពីកើតទៅលិច ពាក់មួកស្វត្តិភាព បានមកដល់ចំណុចកើតហេតុខាងលើបានធ្លាក់ក្រលុកក្រោមស្ពានដោយខ្លួនឯង ។
មូលហេតុ : បណ្ដាលមកពីអ្នកបើកបរម៉ូតូ ខ្វះការប្រុងប្រយ័ត្ន ប្រើប្រាស់ល្បឿនលឿន។
ករណីនេះបណ្តាលស្លាប់មនុស្ស ០១នាក់ប្រុស :
១.ឈ្មោះនាក់ គឹមហ៊ីង (អ្នកបើកបរម៉ូតូ)
ខូចខាត ម៉ូតូ ១គ្រឿង កម្រិតធ្ងន់។
ចំពោះមធ្យោបាយម៉ូតូ ០១គ្រឿងខាងលើនេះ

 

មតិយោបល់