ព័ត៌មានជាតិ

អ្នកលេងល្បែងស៊ីសង៧នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនធ្វើការអប់រំនិងធ្វើកិច្ចសន្យា

ពោធិ៍សាត់ ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចចំនួន៥នាក់បានចុះបង្ក្រាបល្បែងស៊ីសង(បៀរ) នៅចំណុចផ្ទះរបស់ឈ្មោះ មឿន រិទ្ធ ភេទស្រីអាយុ៤១ឆ្នាំរស់នៅភូមិខ្វាវឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់។

តាមរបាយការណ៍នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា លទ្ធផលបង្ក្រាបល្បែងស៊ីសងខាងលើនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលរំលេចបានដកហូតវត្ថុតាងមាន: បៀរចំនួន ៥៧ សន្លឹកនិងកម្រាលក្រដាសកេះចំនួន១។ និងបានឃាត់ខ្លួនអ្នកលេងចំនួន៧នាក់: ឈ្មោះ មឿន រិទ្ធ ភេទស្រីអាយុ ៤១ ឆ្នាំរស់នៅភូមិខ្វាវឃុំរំលេចជាម្ចាស់ផ្ទះ។២ ឈ្មោះផុន ផល ភេទស្រីអាយុ៦០ ឆ្នាំរស់នៅភូមិជាមួយគ្នា។៣ ឈ្មោះ ហុិន ឡី ភេទស្រីអាយុ ៤០ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។៤ ឈ្មោះ លន តុប ភេទស្រីអាយុ ៤២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។៥ ឈ្មោះ ហ៊ន រីម ភេទស្រីអាយុ ៦៥ ឆ្នាំព្រោះនៅភូមិឃុំជាមួយគ្នា។៦ ឈ្មោះ យន យិង ភេទស្រីអាយុ៣៨ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។៧ ឈ្មោះ ស៊ុម សៀក ភេទស្រីអាយុ ៤០ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។

ប្រភពរបាយការណ៍ដដែលបានឲ្យដឹងទៀតថា ចំពោះម្ចាស់ផ្ទះនិងអ្នកលេងទាំងអស់នេះ កម្លាំងនគរបាលបាននាំយកមកប៉ុស្តិ៍រដ្ឋបាលរំលេចដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យា មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទបន្តទៀត និងបានឱ្យត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់