ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលបង្រ្កាបករណីគប់កញ្ចក់រថយន្តឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់នៅស្រុកសង្កែ ខេត្តបាត់ដំបង …

បាត់ដំបង : ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងមាន កិត្តិយសសូមជម្រាបជូនសាធា រណជន អ្នកសារព័ត៌មាននិងអ្នកនិ យមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា នៅ ថ្ងៃទី១៤ខែមីនាឆ្នាំ២០២៣នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្ន ងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំ បង និងដោយបានការសម្រប សម្រួ ល លេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសា លា ដំបូងខេត្តបាត់ដំបងផង នោះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរ បាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការ នគរបាលស្រុក បានធ្វេីការបង្រ្កាបករ ណី (គប់កញ្ចក់រថ យន្ត)មួយករណីឃាត់ខ្លួនមុខស ញ្ញា ចំនួន០២នាក់នាំយកមកធ្វេីការសាកសួរស្រាវជ្រាវ។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១៣ខែ មីនា ឆ្នាំ២ ០២៣វេលាម៉ោង ០០និង១០នាទីនៅលេីដងផ្លូវជាតិចំណុចក្រុមទី០៦ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ ដំបង ជនសង័្សយមិនស្គាល់អត្តស ញ្ញា ណបានធ្វេីសកម្មភាព (យកដុំថ្មគប់កញ្ចក់រថយន្ត) ម៉ា ក ហ៊ីយ៉ានដាយ (HYUNDAI) ពណ៌សលាយពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 3E-9762ជាកម្មសិទ្ធរបស់ក្រុមហ៊ុន វីរ:ប៊ុនថាំ អេច ប្រេស ដែលកំពុងធ្វេីចរាចរណ៍លេីដងផ្លូវបណ្តាលឱ្យខូចខាត បែកកញ្ចក់ផ្នែកខាងមុខចំនួន០១កន្លែងនិង រងរបួសមនុស្សទៀតផង។

ក្រោយពេលកើតហេតុនិងទទួលបាននួវព័ត៌មានពីជនងគ្រោះសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតស្រាវ ជ្រាវ កំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ ខ្លួនតែម្តងនោគឺ៖
១-ឈ្មោះ ញ៉ិល វី ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំ នៅក្រុមទី១៣ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។
២-ឈ្មោះ រេន មេសា ភេទប្រុស អាយុ១៥ឆ្នាំ មានទី លំនៅក្រុមទី០៧ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)។

នៅចំពោះមុខដមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួន គេពិតជាបានយកដុំថ្មគប់ទៅ លើរថយន្តខាងលើពិតប្រាកដមែនដែល មូលហេតុ នោះគឺពួកគេគប់លែងតែប៉ណ្ណោះ។

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហេីយ។

មតិយោបល់