បាត់ដំបង : ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២៣នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដែលមានលោកវរសេនីយ៍ឯក សន និល ជាអធិការនគរបាលស្រុករួមគ្នាជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលដែលមានលោកវរសេនីយ៍ឯកឈឿង គឹមសុង ជានាយការិយាល័យបានធ្វេីការបង្រ្កាបករណី(ឃា-តកម្ម)មួយករណីឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់ឈ្មោះ យ៉ុ សំអូន ភេទប្រុស អាយុ ១៩ឆ្នាំនាំយកមកធ្វេីការ សាកសួរស្រាវជ្រាវ។
សូមជម្រាបជូនថានៅព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០ ២៣នៅចំណុចក្រុមទី ០១ភូមិស្វាយជួរ ឃុំអណ្តេីក ហែប ស្រុករតនមណ្ឌល ខខេត្តបាត់ដំបង មានករណីឃា-តកម្មមួយបានកេីតឡេីងដែលករណីនេះបង្កដោយជនសង័្សយឈ្មោះយ៉ុន សំអូន ភេទប្រុសអា យុ១៩ឆ្នាំជាប្អូនបង្កេីតបានធ្វេីសកម្មភាពយកកូនកាំបិត ចិតបន្លែចាក់ទៅលេីជនរងគ្រោះឈ្មោះយ៉នយៀត ភេទប្រុស អាយុ២៤ឆ្នាំជាបងបង្កេីតរស់នៅកន្លែងកើតហេតុខាងលើបណ្តាលឱ្យងរបួសធ្ងន់ធ្ងរនិងបានស្លាប់បាត់បង់ជីវិតនៅពេលបន្ទាប់ហេីយជនសង័្សយរត់គេចខ្លួនបាត់នៅពេលនោះ។
ក្រោយកេីតហេតុសមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបាននិងធ្វេីការ សាក សួរចំពោះមូលហេតុនៃករណីឃា-តកម្មនេះ ដែលតាមចម្លេីយជាបឋមជនសង័្សយឆ្លេីយថា មូលហេតុដែលខ្លួនប្រព្រឹត្តិបែបនេះគឺដោយសារខ្លួនមានទំនាស់ពាក្យសំដីជាមួយគ្នាបន្តិចបន្តួច ក៏ផ្តេីមទៅដល់ការប្រេីហិង្សាដោយយកកូនកាំ-បិតនេះចា-ក់ ទៅលេីជនរងគ្រោះតែម្តង។
នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហេីយ។




មតិយោបល់