ព័ត៌មានជាតិ

ករណីរថយន្តរវាងរថភ្លើងបណ្តាលអោយមានមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ នៅខេត្តកំពត…

ថ្ងៃទី១៥ ខែមីនា ធ្ឆ្នាំ២០២3 វេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្ត និងរថភ្លើងលើកំណាត់ ផ្លូវដែកចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣ ១៨៤ ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោខេត្តកំពត ក្នុងទិសដៅខ្វែងគ្នាពីកើតទៅលិច និងពីជើងទៅត្បូង។(រថយន្តភ្លើងមិនមានឆ្មាម ឫប៉ារ៉ាស ពេលរថយន្តភ្លើងឆ្លងកាត់)
+អ្នកបេីកបររថយន្តភ្លើងពីរនាក់
១/ឈ្មោះ ម៊ី ចាន់ទី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិស្វាយប៉ោ ឃុំវត្តដំរីស ស្រុកសង្កែ ខេត្តបាត់ដំបង មិនមានរងរបួស។
២/ ឈ្មោះ ស៊ុន វណ្ណដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប៉ុសញីង ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។បើកបររថយន្តភ្លើង ដឺកអ្នកដំណើរ ពណ៍ក្រហម ខ្មៅ ពាក់ផ្លាក់លេខAS1002 មានទិសដៅពីកើតទៅលិចលុះមកដល់កន្លែងកើតហេតុបានបុក/ប៉ះរថយន្តគ្រឿង ម៉ាកប្រូស ពណ៏បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2BN 9350 ដែលមានទិសពីដៅជើងទៅត្បូងនា ដោយមូលហេតុឆ្លងផ្លូវរថយន្តភ្លើង។ +អ្នកបេីកបររថយន្ត ឈ្មោះផាត សុភ្ក្រ័ភេទប្រុស ភេទ អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត រងរបួសធ្ងន់ បញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យស៊ុនយ៉ាឃៀល អ្នករួមដំណើរចំនួន៤ នាក់
1.ឈ្មោះ គង់ ស្រីហុង ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកអំពិល សង្កាត់កោះតូចក្រុងបូកគោ ខេត្តកំពត រងរបួសស្រាល។ 2.ឈ្មោះសុភក្ក្រ័ហុងឡុង ភេទ ប្រុស អាយុ៣ឆ្នាំ ។
3/ឈ្មោះ ចាន ស្រីពេជ្រ ភេទស្រី អាយុ៧ ត្រូវជាក្មួយ រស់នៅជាមួយគ្នារបួសស្រាល។ករណីនេះបណ្តាលឲ្យមនុស្សរបួសធ្ងន់ម្នាក់ ស្រាលបីនាក់ (ស្រី២ ប្រុស២)
ខូចខាតសម្ភាររួមមាន ÷ រថយន្តកម្រឹតធ្ងន់
+ចំណែកវត្ថុតាង រថយន្តបានយកមករក្សាទុកនៅអធិការរដ្ឋានក្រុងបូកគោជាបណ្តោះអាសន្ន។

មតិយោបល់