ខេត្តបាត់ដំបង ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង១០នាទី ត្រង់ចំណុចផ្សារមោងឫស្សី ស្ថិតក្នុងក្រុមទី៨ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងមានករណីហិង្សាដោយចេតនាមួយបានកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ សុខ គីរីផល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ជាអាជីវករ) បានធ្វើសកម្មភាពវាយនិងទាត់ ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ហង់ សុវណ្ណ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ជាអាជីវករ) ត្រូវចំមុខចំនួន០២ជើង និងដងខ្លួនជាច្រើនដៃ (រងរបួសស្រាល) ដោយគ្មានមូលហេតុ ។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា រវាងជនរងគ្រោះនិងជនសង្ស័យធ្លាប់មានទំនាស់និងគ្នាជារើយៗរឿងលក់ដូរដណ្ដើមម៉ូយគ្នានៅក្នុងផ្សារមោងឫស្សីរយះពេលកន្លងមក។
ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកកម្លាំងនាំខ្លួនជនបង្កហិង្សាខាងលើមកធ្វើការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាន និងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ ក្រោយពីបានការយល់ព្រមពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង៕
មតិយោបល់