ព័ត៌មានជាតិ

ករណីបុរសម្នាក់គ្រាន់តែបងប្រុសបង្កើតស្តីបន្ទោសបន្តិចបន្ទួចព្រឹកឡើងស្រាប់ឃើញចងកសម្លាប់ខ្លួនបន្សល់ទុក្ខបណ្តាំ…

ភ្នំពេញ:(ករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន)កាលនៅវេលាម៉ោង៧:២០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនចំនួន០១លើក ៖
សពមានឈ្មោះ ឃិត រតនះ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកន្លែងកើតហេតុ។ មានស្រុកកំណើត សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះជួយធ្វើការឪពុកម្ដាយ វិចខ្ចប់អេតចាយដូចរាល់ដង ពេលល្ងាចចប់ការងារតែងតែផឹកស៊ីរាល់ថ្ងៃ លុះថ្ងៃកើតហេតុបងប្រុសបង្កើតស្ដីបន្ទោសបន្តិចបន្ទួចលុះព្រឹកឡើងស្រាប់ឃើញជនរងគ្រោះចងកស្លាប់នៅដែកមេជញ្ជាំងដោយយកខ្សែនីឡុងចងភ្ជាប់ ។
ការសន្និដ្ឋាន ៖ តាមការពិនិត្យវិភាគកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌឹត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះស្លាប់ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្ន ៖ សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកន្លែងកើតហេតុ៕

មតិយោបល់