ព័ត៌មានជាតិ

ករណីជនសង្ស័យ២នាក់ជិះម៉ូតូដេញកាប់គ្នាផ្អើលក្រុងសើរសោភ័ណ្ឌសមត្ថកិច្ចឃាត់ខ្លួនបានហើយ…

បន្ទាយមានជ័យ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា:អនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលកម្រិតស្រាល បានចុះស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្សពួក០៦នាក់ យកមកសួរនាំ ពាក់ព័ន្ធករណីជិះម៉ូតូយកកាំបិតដេញកាប់យុវជនម្នាក់ នៅក្រុងសេរីសោភ័ណ្ឌ កាលពីវេលាម៉ោង11.០០យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា នៅថ្ងៃទី១៥.០៣.២០២៣ បានទទួលបណ្តឹងឈ្មោះ អុន ម៉ានីត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងទៅលើជនសង្ស័យអត្តសញ្ញាណចំនួន៦នាក់។ ជនសង្ស័យ២នាក់ដែលនគរបាលឃាត់ខ្លួន១-ឈ្មោះ វី សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ លី ដូច ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិសោភ័ណ។

ជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៤.០៣.២០២៣ វេលាម៉ោង11.០០នាទី ឈ្មោះ អុន ម៉ានី និងឈ្មោះ នី វណ្ណថៃ ភេទប្រុស អាយុ១៧ឆ្នាំ បានជិតម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៏ខ្មៅ សេ៊រីឆ្នាំ២០២២ ជិះចេញពីបន្ទុប់ជួលនៅក្រោយបន្ទយកងរាងអាវុធហត្តក្រុងសិរីសោភ័ណ នៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ខេត្តបន្ទាយមានជ័យ ទៅទិញបាយហូបសួនមានជ័យ (វេទិការខេត្ត) នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ពេលដល់ចំណុចក្លីនិចបាន សុខ ស្រាប់តែមានម៉ូតូចំនួន០៣គ្រឿង មានគ្នាចំនួន ៦នាក់ ម៉ូតូ១គ្រឿងម៉ាក Msx ពណ៍ស ជិះគ្នា០២នាក់ ម៉ូតូ០២គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ដោយ ០១គ្រឿងជិះគ្នា ០២នាក់អ្នកជិះក្រោយកាន់កាំបិតដាវកែច្នៃពណ៍ស មានប្រវែងប្រហែលកន្លះម៉ែត្រ និង១គ្រឿងទៀតជិះគ្នា២នាកអ្នកជិះក្រោកកាន់កាំបិតប៉័ងតោ ហើយជិះដេញតាមម៉ូតូរបស់ឈ្មោះ នី វណ្ណថៃ និងឈ្មោះ អុន ម៉ានីត ហើយយកកាំបិតប៉័ងតោកាប់លើឈ្មោះ អុន ម៉ានីត ចំនួន០៣កាំបិតត្រូវដៃខាងឆ្វេង ពេលនោះឈ្មោះ អ្នក ម៉ានីត លាតចុះពីលើម៉ូតូរត់តែត្រូវបានបក្ខពួកទាំង០៦នាក់ដេញកាប់ត្រូវជាច្រើនកាំបិតនិងរបួស ចំនែកឈ្មោះ នី វណ្ណថៃ ជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោកធ្វើសកម្មភាពកាប់ហើយបក្ខពួកទាំង៦នាក់ជិះម៉ូតូទៅបាត់ ។ ឈ្មោះ អុន ម៉ានីត មិនស្គាល់បក្ខពួកទាំង៦នាក់ដែលធ្វើសកម្មភាពយកកាំបិតកាប់មកលើខ្លួនទេ ហើយក៏មានដែលមានទំនាក់ជាមួយគ្នាដែរ ។

ពាក់ពន្ធ័ករណីនេះ ជនរងគ្រោះ សំណូមពរសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ ចាត់ការតាមច្បាប់ និងទាមទារសំណងចំនួន ២០០០ដុល្លារ(ពីរពាន់)។ បច្ចុប្បន្នជនសង្ស័យ២នាក់ ត្រូវបាននគរបាលសួនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

មតិយោបល់