ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមុខសញ្ញាធ្វើសកម្មភាពវា-យប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋបានជាច្រើននាក់…

បាត់ដំបង:ក្រុមការងារព័ត៌មាននិងប្រតិកម្មរ ហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូម ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២ ០ ២៣ វេលាម៉ោង ១២ និង ៤១ នាទី នៅ ចំណុច ភូមិ ព្រៃដាច់ សង្កាត់ អូរម៉ាល់ ក្រុ ងបាត់ដំ បង ខេត្តបាត់ ដំ បង ក្រោម ការ បញ្ជាដឹកនាំរប ស់ លោ ក ឧត្តមសេ នី យ៍ទោ សាត គឹម សាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបា ត់ ដំបង និងដោយបានការសម្រប សម្រួលលេី នីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះ រា ជអាជ្ញានៃអយ្យការអមសាលា ដំ បូងខេត្តបាត់ដំបងផង នោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរ បាល ព្រហ្មទណ្ឌ កម្រិត ស្រា ល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហ ការ ជាមួយ កម្លាំង អធិ ការដ្ឋាន នគរ បាល ក្រុង បាត់ ដំបង ដែល ដឹកនាំ ដោ យ លោក វរសេ នីយ៍ឯក ពេជ្រ សារ៉ែ ន ជា អធិការ និង កម្លាំង អធិ ការ ដ្ឋានន គរបាល ស្រុក សង្កែ ដែល ដឹកនាំ ដោ យ លោក វរសេនីយ៍ទោ យុត តុងហូ ជា អធិការ ចុះ ប្រតិបត្តិការ បង្ក្រាប ករ ណី លួច មាន ស្ថានទម្ងន់ទោស ( ប្រេី បបប្រាស់កាំ-បិ-ត-កា-ប់ យក ស្លាកលេ ខ ម៉ូតូ និង ទូរស័ព្ទ ដៃ ) ចំនួន០១ ករ ណី និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០៨នាក់ មក កាន់ ស្នងការដ្ឋាន ដេីម្បី ធ្វេីការ សាកសួរ ស្រាវជ្រាវ ។
-*វត្ថុតាង ដកហូត រួម មាន ៖
– កាំបិត ចំនួន ០៧ ដេីម
– ស្លាកលេខ ម៉ូតូ ចំនួន ០១ ដែល មាន លេខ ភ្នំពេញ 1JK-4582 ដែល ជា រ បស់ ជនរងគ្រោះ
– ទូរស័ព្ទ ដៃ ម៉ាក Iphone 11 ពណ៌ បៃតង ចំនួន ០១ គ្រឿង ដែលជា របស់ ជនរងគ្រោះ
– ម៉ូតូ ចំនួន ០៤ គ្រឿង។

សូមជម្រាបជូនថា កាល ពី ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០ ២៣ វេលាម៉ោង ប្រមាណ០១និង១០ នាទី រំលងអាធ្រាត្រ នៅ ចំណុច ជិតផ្សារ វត្តតាមិម ស្ថិត នៅ ក្នុង ភូមិ វត្តតាមិម ឃុំ អូរដំបង ១ ស្រុក សង្កែ ខេត្តបាត់ដំបង ក្រុមជនសង្ស័យ ខាងលេី បាន ធ្វេីសកម្មភាព ជិះម៉ូតូដេញកា-ប់- ទៅលេី ជនរងគ្រោះ ឈ្មោះ ចាន់ សុខ លីម ហៅ ចិន ភេទ ប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូ មិ បោះពោធិ៍ ឃុំ អូរដំបង ១ ស្រុក ស ង្កែ ខេត្តបាត់ដំបង រួច យក ស្លាកលេខ ម៉ូតូ និង ទូរស័ព្ទ ដៃ របសរបស់ជនរង គ្រោះគេច ខ្លួន បាត់ ។

ទទួលបានព័ត៌មាននេះសមត្ថកិច្ចផ្តេីមធ្វេីការស្រាវជ្រាវរហូតដល់ ថ្ងៃ ខែ ខាង លេី ទេីប សម ត្ថកិច្ចធ្វើការ នាំខ្លួន ជនសង្ស័យ ទាំង ០៨ នាក់មកធ្វេីការស្រាវជ្រាវនិង អនុវត្តតាម នីតិវិធី ច្បាប់ ។

មតិយោបល់