-

ករណីក្រុមក្មេងទំនើងធ្វើសកម្មភាពបាញ់គ្រាប់ជំពាមទៅលើរថយន្តអ្នកដំណើរតាមផ្លូវលេខ៤៤ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា:អនុវត្ត តាម បញ្ជា លោកឧត្ដមសេនីយ៍ ទោ សម សាមួន ស្នងការ នគរបាលខេត្ដ កំពង់ស្ពឺ ដាច់ខាត សន្ដិសុខ មូលដ្ឋាន ត្រូវតែធានា ពិសេស ក្មេង ទំនើង

ម៉ោង ២២.១០នាទី យប់ ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣ កម្លាំង នគរបាល ទទួលបាន ព័ត៌មាន ថាមានក្រុមក្មេ ងទំនេីងមួយក្រុមធ្វេីសកម្មភាពជិះម៉ូតូគប់រថយន្ដអ្នក ដំណើរ តាមរយ:កិច្ចសហការផ្ដល់ព័ត៌មានពីគណនី ហ្វេសប៊ុក messager បញ្ជាក់ ថាក្រុម ក្មេងទំនេីង ទាំង នោះបាន យកគ្រាប់ដែកបាញ់មក លេីរថយន្ដខ្លួ នកំពុងតែធ្វេីដំណេីរលេីផ្លូវជាតិលេខ៤៤។

កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានល្បាត ពួនស្ទាក់លេីចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤ នៅ វេលាម៉ោង ២៣.១០នាទី ត្រង់ចំណុចគីឡូម៉ែត្រ ៣៦
-៣៧ ឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២ គ,
ដូចសេចក្ដីរាយការណ៍ សមត្ថកិច្ច បានឃាត់សាកសួ រនិងពិនិត្យ ៖

ម៉ូតូម៉ាកអ៊ិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ ជិះគ្នាពីរនាក់
ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ1I_4633 ជិះម្នាក់ឯង
សមត្ថកិ ច្ចឆែកឆេររកឃេីញឧបករណ៍សម្ភារ: រួមជា មួយកូនកាំបិតចុងស្រួច ០១ ជំពាមកៅស៊ូ០២ គ្រាប់ជំពាម០៤គ្រាប់ ដុំថ្ម ច្រកថង់ ។
ឈ្មោះ សុខ រឹម ប្រុស ២០ឆ្នាំ
ឈ្មោះ ណាង ចិន្ដា ប្រុស ១៩ឆ្នាំ
ឈ្មោះ វ៉េត សាវិន ប្រុស ១៩ឆ្នាំ អ្នកទាំងបីនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ការផ្ដល់ចម្លេីយ ចំពោះសមត្ថកិច្ច ថាពួកខ្លួនពិតជាបា នធ្វើសកម្មភាពបាញ់គ្រាប់ជំពាមទៅលេីរថយន្តអ្នក ដំណើរពិតប្រាកដមែន លេីសពីនោះ ធ្វើសកម្ម ភា ព ច្រើនលើកច្រើនសារមកហើយ ។បច្ចុប្បន្ន សមត្ថកិច្ច នគរបាល បានកសាងសំណុំ រឿង បញ្ជូន ដេីម្បី បន្ដនីតិវិធី ៕

មតិយោបល់