ព័ត៌មានជាតិ

ផ្អើលនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុមក្មេងស្ទាវ លេងសុទ្ធតែដាវសាំម៉ូរៃ ដេញកាប់គ្នា

ភ្នំពេញ: កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១៧៤ នៅចំណុចវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានករណីក្មេងស្ទាវ ២ ក្រុមបើកឆាកប្រយុទ្ធគ្នា បង្កការភ្ញាក់ផ្អើលនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

ក្មេងស្ទាវខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញយុវជន២ ក្រុមមានគ្នាប្រមាណជា១០នាក់ បានធ្វើសកម្មភាពដេញកាប់គ្នា ហើយភ្លាមនោះភាគីខាងម្ខាង បាននាំគ្នារត់គេចខ្លួនអស់ នៅសល់តែភាគីម្ខាងទៀត នាំគ្នាទាញដាវសាំម៉ូរៃកាប់ម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១GN-៣១៣៨ បណ្តាលឲ្យដួល នៅក្នុងវិទ្យាល័យផងដែរ ហើយក្រោយមកពួកគេ ក៏បានរត់គេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំភាគីជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ផ្សារថ្មី៣ ដើម្បីធ្វើកំណត់ហេតុ និងស្រាវជ្រាវរកភាគីបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់