ព័ត៌មានជាតិ

ប្រជាពលរដ្ឋចូលបត់ជើងប្រទះឃើញសាកសពបុរសម្នាក់ចងកសម្លាប់ខ្លួនបន្សល់ទុក្ខសៀវភៅ១ក្បាល…

ភ្នំពេញ:នៅវេលាម៉ោង៦:៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនចំនួន០១លើក ៖
សពស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវផ្កាដៃវែង ស្លៀកខោជើងវែងពណ័ក្រម៉ៅ ពាក់ស្បែកជើងប៉ាតា ។
ដំណើររឿង៖ មុនពេលកើតហេតុមានប្រជាពលរដ្ឋធ្វើដំណើរចូលបត់ជើង ក៍ប្រទះឃើញមនុស្សប្រុសចងក នៅដើមចង្រៀក ហើយរាយការណ៍ប្រាប់មេភូមិ ៗរាយការណ៍បន្តប្រាប់នាយប៉ុស្តិ៍។
ការសន្និដ្ឋាន ៖ តាមការពិនិត្យវិភាគកោសល្យវិច័យរបស់កំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌឹត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយយកខ្សែស្បែកជើងចងភ្ជាប់និងមែកឈើ ។
បច្ចុប្បន្ន ៖សាកសពប្រគល់ជូនសាលាសង្កាត់ព្រៃស ចាត់ការបន្ត។

មតិយោបល់