ព័ត៌មានជាតិ

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងធ្វើការបង្ក្រាប ឃាត់ ដកហូត ធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា

ភ្នំពេញ : យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណ:អភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តមួយចំនួន ដែលបានបំពាក់ភ្លើង បំភ្លឺខុសបច្ចេកទេស បំពងស៊ី ផ្លេសំឡេង លឺ ខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសម្លេងរំខាន កែច្នៃបំពង សម្លេង (ស៊ីមាំង ប្រែន) ខុសលក្ខណ:បច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ សូមប្រញាប់ធ្វើការដក ឬ ដោះចេញជាបន្ទាន់ បេីមិនអនុវត្តតាមការណែនាំនោះទេ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងធ្វើការបង្ក្រាប ឃាត់ ដកហូត ធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងធ្វេីការផាកពិន័យ ៕

មតិយោបល់