ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើងនៅស្ទឹងមានជ័យ

ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង២៖២២នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី៣ (GS3-F17) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលស្ថិតនៅផ្លូវណតប្រ៊ីជ ផ្លូវទ្រុងមាន់ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បញ្ជាក់ថា មូលហេតុ គឺដើម្បីឲ្យក្រុមការងារធ្វើការតេស្តឌីស្យុងទ័រទ្វាចរន្ត។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៣៖២៥នាទីរសៀល៕

មតិយោបល់