ព័ត៌មានជាតិ

ករណីលង់ទឹក(ស្លាប់ ក្មេង២នាក់) នៅចំណុចប្រឡាយក្រៅអាងបឹងធំ ស្ថិតនៅភូមិព្រែកតាកែវ.ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ យោងតាមផេក  ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃព្រហស្បត្តិ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ម៉ោង១៦នឹង៣០នាទី នៅចំណុចប្រឡាយក្រៅអាងបឹងធំ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះមាន២នាក់៖
១.ឈ្មោះ អឿន លក្ខណា ភេទស្រី អាយុ២ឆ្នាំជន ជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)។
២.ឈ្មោះ សី រីណា ភេទស្រី អាយុ២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកតាកែវ២.ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)។
សភាពរឿងហេតុ: នៅថ្ងៃខែឆ្នាំនឹងពេលវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ ទាំងពីរនាក់ ភេទស្រី កំពង់លេងបាល់មុខរោងចាំស្រូវក្នុដីស្រែរបស់ឈ្មោះ ឡោក ហួរ ស្ថិតនៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ខណ:ពេលឪពុកមិននៅតែម្តាយក្មេង បាននៅក្នុងរោងចាំស្រូវដាំបាយបានប្រហែល១០នាទីក្រោយមក ក៍បានបាត់កូនដែលកំពង់លេងបាល់នៅមុខរោងចាំស្រូវ ម្ដាយក៏ដើររកស្រាប់តែឃើញ កូនខ្លួនបានលង់ទឹកស្លាប់ក្នងប្រឡាយទឹកជុំរៅប្រហែល២ម៉ែត្រ ។ បន្ទាប់មកឪពុកនឹងម្តាយក្មេងទាំងពីរនាក់បាននាំកូនមកសង្គ្រោះនៅមណ្ឌលសុខភាពឃុំសំរោងធំ ហើយ គ្រូពេទ្យបានរាយការណ៍មកផ្នែកជំនាញកោសលវិច្ច័យស្រុកនឹងអាជ្ញាធម៏ភូមិឃុំ គ្រូពេទ្យឃុំសំរោងធំ ដើម្បីពិនិត្យ សាកសពឃើញថា ក្មេង២នាកនេះស្លាប់ដោយលង់ទឹកពិតមែន មិនមានជាប់ពាក់ពន្ធ័នឹងបទល្មើសណា១ឡើយ សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម្រពៃណី។ អណាព្យាបាលបានទទួលស្គាល់ថាកូនពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

មតិយោបល់