ព័ត៌មានជាតិ

ជនដៃដល់៥នាក់ប្រើកាំបិតផ្គាក់កាប់ទៅលេីយុវជនម្នាក់បណ្តាលអោយរងរបួលធ្ងន់ត្រូវនគរបាលស្រុកសំឡូតឃាត់ខ្លួន

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បត្តិ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២នឹង៤០នាទី ត្រង់ចំណុចក្រុមទី១ ភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតផ្គាក់កាប់) កើតឡើង០១លើក ដែលបង្កឡើង ដោយជនសង្ស័យចំនួន ០៥នាក់។ សមត្ថកិច្ចនគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ បានចុះបង្ក្រាបជនសង្ស័យចំនួន ០៥នាក់
១.ឈ្មោះ លន់ ចំរ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ
២.ឈ្មោះ ជួង មេសា ភេទប្រុស អាយុ ១៦ឆ្នាំ
៣.ឈ្មោះ ភឿន ភក្តី ភេទប្រុស អាយុ ១៨ឆ្នាំ
៤.ឈ្មោះ វ៉ន ឆវ័ន្ត ភេទប្រុស អាយុ ១៥ឆ្នាំ
៥.ឈ្មោះ គឹម សុភក្រ័ ភេទប្រុស អាយុ ១៥ឆ្នាំ បានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ វុធ មករា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឲ្យរបួសធ្ងង់ត្រង់គល់កខាងឆ្វេង និងថ្ពាល់ខាងឆ្វេង។
បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកសំឡូត និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកជំនាញធ្វើការឃាត់ខ្លួនជនសង័្សយខាងលើនិងដកហូតបានកាំបិតផ្គាក់កាប់ចំនួន ០១ជាវត្ថុតាង។​ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់បានសារភាពថា​ មូលហេតុនៃអំពេីហិង្សារហូតឈានដល់ការប្រេីកាំបិតផ្គាក់ទៅលេីជនរងគ្រោះនេះគឺបណ្តាលមកពីមានទំនាស់ពាក្យសំដីចំពោះគ្នាទៅវិញទៅមក។
ករណីនេះ ជនសង្ស័យទាំង៥នាក់ខាងលេីត្រូវបាននគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

facebookShare on Facebook

មតិយោបល់