ជនដៃដល់ប្រេីកាំបិតកាប់ទៅបុរសម្នាក់បំណងសម្លាប់តែមិនស្លាប់ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន
ខេត្តបាត់ដំបង៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃព្រហស្បត្តិ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង០០នាទី នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីឃាតកម្មមិនបានសម្រេច (ប្រើកាំបិតប្រឡាយតាត់) កើតឡើង០១លើក ដែលបង្កឡើងដោយជនសង្ស័យម្នាក់។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរ: ជាអធិការនគរបាលស្រុកឯកភ្នំ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆាន ឆើត ហៅ ឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពប្រើប្រាស់កាំបិតប្រឡាយតាត់កាប់ហើយកាប់ទៀត លើជនរងគ្រោះម្នាក់ឈ្មោះ ផា ផុន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្ដាលឲ្យរបួសធ្ងន់ ចំលើករខាងឆ្វេងប្រវែង ១០សង់ទីម៉ែត្ររ ជម្រៅ ២.៥០សង់ទីម៉ែត្រ និងករដៃខាងឆ្វេងប្រវែង ១០សង់ទីម៉ែត្រ ជម្រៅ ០.៣០សង់ទីម៉ែត្រ។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកនៅមន្ទីពេទ្យពពីរ ខេត្តបាត់ដំបង។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការសាកសួរចំពោះមូលហេតុនៃករណីឃាតកម្មនេះ ដែលតាមចម្លើយជាបឋមជនសង័្សយបានឆ្លើយថា មូលហេតុដែលខ្លួនប្រព្រឹត្តិបែបនេះ ក្នុងគោលបំណងចង់ឲ្យជនរងគ្រោះស្លាប់តែមិនបានសម្រេច។
នាពេលនេះ សមត្ថកិច្ចនគរបាលជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕





មតិយោបល់