ព័ត៌មានជាតិ

មន្ទីរពេទ្យកាល់ម៉ែតបើកទិវារវេជ្ជសាស្រ្ត និងសល្យសាស្រ្តលើកទី១៨

ភ្នំពេញៈ ដើម្បីជំរុញឲ្យទិវាកាន់តែមានអត្ថន័យ និងមានសារៈសំខាន់ ជាពិសេស ក្រុមគ្រូពេទ្យផ្នែកឯកទេសជំនាញដែលនឹងត្រូវធ្វើបទសង្ហាញ និងសហភាតរៈ ដែលចូលរួមស្តាប់ទាំងអស់កាន់មានការយកចិត្តទុកដាក់ស្វែងយល់នូវគ្រប់ខ្លឹមសារបទបង្ហាញដ៏មានអត្ថប្រយោជន៍ទុកធ្វើបទពិសោធន៍ ដើម្បីបង្កើននូវចំណេះដឹងផ្នែកវេជ្ជសាស្រ្តឲ្យកាន់តែជឿនលៀនសម្រាប់ជាគុណប្រយោជន៍ សម្រាប់សុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅ។

លោសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ដូច្នេះនៅក្នុងពិធីបើកទិវាវេជ្ជសាស្រ្ត និងសល្យសាស្រ្តលើកទី១៨កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមចែករំលែកបទពិសោធន៍ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពល់ពីសំណាក់លោក លោកស្រីសាស្រ្តាចារ្យ វេជ្ជបណ្ឌិតជាតិ និងអន្តជាតិជាច្រើននាក់ទៀត។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ទិវាវេជ្ជសាស្រ្ត និងសល្យសាស្ត្រលើកទី១៨ ដែលមន្ទីរពេទ្យកាល់ម៉ែតដែលបានរៀបចំធ្វើឡើងដោយមានការសហការយ៉ាងជិតស្និទ្ធរវាងគណៈកម្មាធិការទិវាវេជ្ជសាស្ត្រ សល្យសាស្រ្ត និងមន្ទីរពេទ្យ គឺជាគុណតម្លៃផ្តល់នូវបទពិសោធន៍ថ្មីៗជឿនលឿនចែករំលែកដល់ហភាតរៈទាំងអស់នាពេលនេះ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ទិវានេះ ពិតជាមានសារៈសំខានដ៏ថ្លាថ្លៃ បញ្ជាក់ឲ្យឃើញនូវសាមគ្គីភាពយ៉ាងស្អិតរមួសរវាងបណ្តាអ្នកឯកទេសតាមជំនាញ ដើម្បីបញ្ហានូវប្រធានបទជាច្រើន និងពិភាក្សាដកយកបទពិសោធន៍ពីគ្នាទោវិញទៅមកលើដំណើរជឿនលឿនតាមបច្ចេកទេសវិទ្យាសាស្ត្រ និងសល្យសាស្ត្រក្នុងការពិនិត្យ រួមទាំងការព្យាបាលនាពេលបច្ចុប្បន្ន និងជំរុញឲ្យឈានទៅរកការអភិវឌ្ឍន៍កាន់តែប្រើរឡើងថែមទៀត។

លើកពីនេះ ប្រធានបទដែលនិងបង្ហាញជូនក្នុងទិវានេះ គឺចំណេះដឹងល្អថ្មីៗជាទន់ដ៏ប្រសើរ មន្ថែលសម្រាប់សហភាតរៈ របស់យើងទាំងអស់ទទួលបាននូវបច្ចេកវិទ្យាកាន់តែខ្ពស់ ឆ្លើយតបទៅនឹងការរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត់លើវិស័យវិទ្យាសាស្ត្រស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយឧបត្ថមគាំទ្រ និងផ្តល់អាទិភាពដល់វិស័យសុខាភិបាល៕

photo_2016-05-26_14-42-00photo_2016-05-26_14-41-59photo_2016-05-26_14-41-58photo_2016-05-26_14-42-01photo_2016-05-26_14-41-56photo_2016-05-26_14-41-55photo_2016-05-26_14-41-57

មតិយោបល់