ព័ត៌មានជាតិ

មុខសញ្ញាជាជនសង័្សយចំនួន​៧នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងសហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានឃាត់ខ្លួនអនុវត្តតាមច្បាប់ក្នុងករណីប្លន់យកទ្រព្យសម្បត្តិអ្នកដទៃនៅក្រុងបាត់ដំបង…

បាត់ដំបង:កាលពីថ្ងៃសៅរ៍៤កេីត​ខែចេត្រឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី​ ២៤​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ១៣និង២៤​ នាទី​ នៅ​ចំណុច​ភូមិ​អូរជ្រៅ​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោ យប៉ែត​ ខេត្ត​បន្ទាយមា​នជ័យ​ អនុវត្តតាមយោបល់ដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង​ ក៏ដូចជា​លោក​ឧត្តមសេនីយ៍​ត្រី​ លឹម​ ពុទ្ធីឡា​ ស្នង ការរង​ផែន​ការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ ឧត្តមសេនីយ៍​ត្រី​ នូ​ ជីវ័ន្ត​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រា​ល​ លោក​ វរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយ​ការរិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ព្រមទាំង​មាន​ការ​សម្របសម្រួល​លេី​នីតិវិធី​ ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះ រាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូ ង​ ខេត្តបាត់ដំបង​ ផងនោះកម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​បាន​សហ ការ​ជាមួុយ​កម្លាំង​អធិការដ្ឋាន​នគរ បាល​ក្រុង​បាត់ដំបង​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនី​យ៍ឯក​ ពេជ្រ​ សារ៉ែ ន​ ជា​អធិការ​កម្លាំង​អធិការដ្ឋាន​នគរ បាល​ស្រុក​បាណន់​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ទោ​សំ​ វីរះជា​អធិការ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ សៅ​ សារ៉ឿន​ ជា​អធិ ការ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករ ណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ប្រេី ប្រាស់​កាំបិត​ខ្វែវ​ កា-ប់ប្លន់​យក​ម៉ូតូ​)​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ សល់​ ស៉ឺ​ ភេទ​ប្រុស​ អាយុ​ ១៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ប៉ាលិលេយ្យ​១​ ក្រុងប៉ោយប៉ែត​ ខេត្ត​បន្ទាយ មាន​ជ័យ​មក​ធ្វេីការ​សាកសួរ​ ។

ក្រោយពីធ្វេីការ​សាកសួរ​រួច​ រហូត​ដល់​វេលាម៉ោង​ ២០និង៥៣​ នាទី​ ថ្ងៃ​ដដែល​ នៅ​ចំណុច​ភូមិ​ភ្នំសំពៅ​ ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ កម្លាំង​យេីង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ចំនួន​ ០៦​ នាក់​ទៀត​គឺ៖
១-ឈ្មោះអេង​ វិជ្ជា​ ហៅ​ ជា​ ភេទប្រុ ស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិគោ កអំពិល​ ឃុំ​ភ្នំសំពៅ​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​(​​អ្នក​ធ្វេី​សកម្មភាព​ )​។
២-ឈ្មោះ​ ជា​ ចន្នី​ ភេទស្រី​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំ​នៅ​ថ្មី​ សង្កាត់​ឥណ្ឌូ៤​ ក្រុង​ ប៉ោយប៉ែត​ ខេត្ត​បន្ទាយ មានជ័យ​ (​ ជា​បក្សពួក​ )​។
៣-ឈ្មោះ​ សាត​ ង៉ា​ ភេទប្រុស​ អា យុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តោង​ ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ (​ ជា​បក្សពួក​ )​ ។
៤-ឈ្មោះ​ តឿម​ វិបុល​ ហៅ​ គូ​ ភេទប្រុ ស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ចែងក្តា​ ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ (​ ជាបក្សពួក​ )​ ។
៦-ឈ្មោះ​ វ៉ាន់​ ដឿន​ ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ចែងក្តា​ ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ (​ ជា​បក្សពួក​ )​ ។
៦-ឈ្មោះ​ រុន​ ស៊ីដេត​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ភ្នំ សំពៅ​ ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ ខេត្តបាត់ដំបង​ (​ ជា​បក្សពួក​ )​ ។

​សូមជម្រាសកម្មភាព​លេីកទី​ ១​ តាម​ចម្លេីយ​សារភាព​របស់​ជនសង្ស័យ​ ឈ្មោះ​ អេង​ វិជ្ជា​ ហៅ​ ជា​ ខាងលើ​បាន​ឆ្លេីយ​ថា​ កាលពី​ថ្ងៃទី​ ០៩​ ខែ​ មី នា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​០៣​ និង ៣០​នាទី​នៅ​ចំណុច​ក្រុមទី​១​ ភូមិ​ប៉ោយស្វាយ​ ឃុំ​តាគ្រាម​ ស្រុក​បាណន់​ ខេត្តបាត់ដំបង​ ខ្លួន​រួម​ជាមួយ​បក្សពួកម្នាក់​ទៀត​ ឈ្មោះ​ ទ្រី​(​ បច្ចុប្បន្ន​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​បន្ទាយមានជ័យ​ )​ បាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​០១​ គ្រឿង​ម៉ាក​ហុងដា​ ឌ្រីម​ពណ៌​ក្រហម​ កាន់កាំ-បិត​ខ្វែវ​ ០១​ ដេីម​ តាម​ជនរងគ្រោះ​ពី​ចំណុច​ភ្នំសំពៅ​ រហូត​ដល់​ចំណុច​កេីតហេតុ​ ​ឈ្មោះ​ ទ្រី​ បាបានបានស្រែកប្រាប់ថាឱ្យខ្លួនកា-ប់​​ទៅ​លេី​ជនរងគ្រោះ​ ដែល​កំពុង​ជិះ​ម៉ូតូ​ ហេីយ​ជនរងគ្រោះ​ក៏បាន​ដួល​ហេីយ​រត់​គេច​ ពេល​នោះ​ឈ្មោះ​ទ្រី​ ក៏បាន​ស្រែកទៀត​ថា​យក​ម៉ូតូ​វា​មក​ តែ​ឈ្មោះ​ ជា​ មិន​បាន​ទៅ​យក​ទេ​ ទេីប​ឈ្មោះ​ ទ្រី​ នោះ​ទៅ​លេីក​ម៉ូតូ​នោះ​ជិះ​ ហេីយ​រត់​គេច​ខ្លួន​បាត់​ ដែលជនរងគ្រោះ​ឈ្មោះ​ សឿម​ វ៉ិត​ ភេ ទប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ថ្មី​ ឃុំ​តាគ្រាម​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។

សកម្មភាព​លេីកទី​២​ នៅ​ថ្ងៃទី​ ២០​ ខែ​ មីនា​ ឆ្នាំ​ ២០២​៣​ វេលាម៉ោង​ ០០និង០៥​នាទី​នៅ​ចំណុច​ក្រុមទី​ ១២​ ភូមិ​ច្រាបក្រសាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសជនសង្ស័យខាងលើ​ រួម​ជាមួយ​បក្សពួក​ចំនួន​ ០៥​ នាក់​ទៀត​ដែល​មាន​ឈ្មោះ​ខាងលើ​ បាន​ធ្វេី​សកម្មភាព​ ជិះ​ម៉ូតូ​ ០២​ គ្រឿង​ ដដេញកា-ប់​ទៅ​លេី​ជនរងគ្រោះ​ ឈ្មោះ​ ដែន​ សីលា​ ភេទ ប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ស្រម៉ក្រៅ​ ឃុំ​ឈេីទាល​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ រួច​ក៏បាន​យក​ម៉ូតូ​ដូច​លេីក​ទី​១​ហេីយ​ក៏នាំគ្នា​ជិះ​រត់​គេចខ្លួន​ទៅ​ក្រុង​ប៉ោយប៉ែត​ ។-*វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៦​ គ្មាន​ស្លាកលេខ​ (​ ជាម៉ូតូ​ជិះ​ធ្វេី​សកម្មភាព​ )​
-​ ម៉ូតូ​ ​ម៉ាកហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៨​ គ្មាន​ស្លាកលេខ​ (​ ជាម៉តូ​របស់​ជនរងគ្រោះ​ )​។
-​ ម៉ូតូ​ ម៉ាកហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ ឆ្នាំ​ ២០២២​ គ្មាន​ស្លាកលេខ​ (​ ជារបស់​ជនរងគ្រោះ​ )​ ។

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

មតិយោបល់