ព័ត៌មានជាតិ

ភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំបាក់ដើមឈើ សង្កត់លើរថយន្តមួយគ្រឿងរងការខូចខាត

ភ្នំពេញ: នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានករណីភ្លៀងនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំបាក់ដើមឈើ សង្កត់រថយន្តមួយគ្រឿង ម៉ាកស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-4414 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅរសៀលថ្ងៃកើតហេតុខាងលើ មានភ្លៀងធ្លាក់និងខ្យល់កន្រ្តាក់បោកបក់មកយ៉ាងខ្លាំង បណ្តាលឲ្យដើមឈើមួយដើម រលំបាក់សង្កត់រថយន្ត មួយគ្រឿងម៉ាកស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-4414 បណ្តាលឲ្យបែកបាក់កញ្ចក់រថយន្ត ផ្នែកខាងក្រោយរងការខូចខាតយ៉ាងដំណំផងដែរ ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ អាជ្ញាធរនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងយករណាមកអារកាត់ជាកំណាត់ៗ ដើម្បីងាយស្រួលក្នុងការ ដឹកជញ្ជូនយកចេញពីកន្លែងកើតហេតុ ។ សូមបញ្ជាក់ថា ករណីខាងលើនោះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ គឺគ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណ ៕

មតិយោបល់