សមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើងប្រមូលផ្តុំគ្នាមានកាំបិតផ្កាក់ដាក់តាមខ្លួន…
ពោធិ៍សាត់:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ដោយអនុវត្តតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ខូយ រីដា អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ រួមទាំងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការនគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០១ និង ២០ នាទី រំលងអាធ្រាត្រ កម្លាំងអន្តរាគមន៍នៃអធិការដ្នាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំនិងបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក កែវ សារិ អធិការ នៃអធិការរដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្រ្ត ក្រុងពោធិ៍សាត់ រួចបង្ក្រាបបានករណីក្រុមក្មេងទំនើងប្រមូលផ្ដុំគ្នា ដែលគ្នាប្រមាណ៦-៧នាក និងមានមានកាំបិតផ្កាក់នៅនឹងដៃ នៅចំណុចភូមិកែវសុវណ្ណលេី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ព្រមទាំងដកហូតវត្ថុតាងដូចខាងក្រោម៖
+ ជនសង្ស័យ
១. ឈ្មោះ ជួប សុវណ្ណបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរ បេីកឡានដឹកដី។ (បានធ្វេីតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល វិជ្ជមាន + )
២. ឈ្មោះ រុាំ សុគន្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិ វត្តពោធិ៍ទី២ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុខរបរ កម្មករ។
+ វត្ថុតាង
១. កាំបិតផ្កាក់ ចំនួន ០២ ដេីម
២. ម៉ូតូចំនួន ០២គ្រឿង
៣. ទូរសព្ទចំនួន ០២គ្រឿង
+ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្នាននគរបាលក្រុងពោធិ៍សាត់ដេីម្បីចាត់ការតាមនីតិវិធី។



មតិយោបល់