ព័ត៌មានជាតិ

នារីម្នាក់អាយុ២៤ឆ្នាំ ជិះម៉ូតូចេញពីផ្ទះទៅយកឪពុកនៅកន្លែងធ្វើការ ទើបបានពាក់កណ្តាលផ្លូវ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់…

ភ្នំពេញ : នាវេលាម៉ោង៧យប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តាមផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
តាមដំណើររឿងបឋម ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JL-7520 ចេញពីផ្ទះ នៅខាងក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា១ ឆ្ពោះទៅយកឪពុកនៅកន្លែងធ្វើការ ចំណុចកើតហេតុ បានប៉ះដៃចង្កូតគ្នាជាមួយម៉ូតូដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាបណ្តាលឲ្យ ដួលបោកក្បាលស្លាប់ភ្លាមៗ ចំណែកភាគីម្ខាងទៀតរបួសស្រាល បានលើកម៉ូតូជិះចេញទៅបាត់

ជនរងគ្រោះឈ្មោះ លីម សុខា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមួយស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
សមត្ថកិច្ចចុះទៅពិនិត្យ ដោយមើលតាមរយៈកាមេរ៉ាសុវត្តិភាពជំហានបឋម ទើបដឹងថា ជនរងគ្រោះជិះម៉ូតូប៉ះដៃចង្កូតគ្នាជាមួយម៉ូតូមួយគ្រឿងទៀតជិះបញ្ច្រាសទិស រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់