ព័ត៌មានជាតិ

សារធាតុញៀន ១ គីឡូក្រាមនិងជនសង្ស័យម្នាក់ ត្រូវកម្លាំងជំនាញមន្ទីរ បង្ក្រាប

ភ្នំពេញ: ជនសង្ស័យ ១នាក់ និងសារធាតុញៀន ១ គីឡូក្រាម ត្រូវកម្លាំងជំនាញមន្ទីរ បង្ក្រាប នៅវេលាម៉ោង៩និង៣០ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ (ក៧) របស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំដោយលោកសឿង ណុល និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានបើកកិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាប នៅបណ្តោយផ្លូវម៉ៅសេទុង ត្រង់ចំណុច ស្តុបម៉ុងឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
លទ្ធផល:
-ឃាត់ខ្លួនជនសង្ស័យ ០១នាក់: ឈ្មោះ សុង ហួផេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ។
-ចាប់យក វត្ថតាង :
១-សារធាតុញៀនមេតំហ្វេតាមីនប្រភេទទឹកកក(ICE) ទម្ងន់សុទ្ធ ១០០៤,៦៧ក្រាម
២-សម្ភារ: ៖ទូរស័ព្ទចំនួន ០១គ្រឿង៕

 

មតិយោបល់