សមត្ថកិច្ចបង្រ្កាបករណីក្មេងទំនើងពីរក្រុមវាយតប់គ្នា លើផ្លូវជាតិលេខ៥៥…

ពោធិ៍សាត់:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងថា ថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨:៥០ នាទី កម្លាំងប៉ុស្តិ៍ ប្រម៉ោយ ៣នាក់ សហការណ៍ ជាមួយកម្លាំង អធិការ ៤អ្នក ដឹកនាំដោយលោក វ.ត្រី យន ប៊ុនធា ឋានៈ អធិការរង បានចុះ បង្រ្គប់ ករណី ក្មេង ទំនើង ពីរក្រុម(វាយតប់គ្នា)នៅចំណុចលើរផ្លូវ ជាតិ លេខ ៥៥ ស្ថិតនៅភូមិ ប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង សមត្ថកិច្ច យើងបានឃាត់ខ្លួនជន សង្ស័យ មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ទ ឆល ភេទប្រុស អាយុ២១ឆ្នាំ២- ឈ្មោះ ស ឈត ភេទប្រុស អាយុ ២០ឆ្នាំ
៣- ឈ្មោះ ញ សល ភេទប្រុស អាយុ ២៧ ឆ្នាំ៤- ឈ្មោះ រ រ ភេទប្រុស អាយុ ២០ ឆ្នាំ
៥- ឈ្មោះ ឃ ប ភេទប្រុស អាយុ២១ ឆ្នាំ
+ទាំង៥អ្នកស្នាក់ នៅ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
+ ដក់ហូត វត្ថុ តាងបានដូចជា ៖ – ម៉ូតូ ម៉ាក វីន ន័រ ចំនួន១គ្រឿង
-ម៉ូតូម៉ាក អុិចសិនទឺ ចំនួន២ គ្រឿង-ដែកទីប ជ្រុង ចំនួន ៤ ដើម
– ខ្សែក្រវាត់ ពណ៌ខ្មៅ ចំនួន ១ មួយ
+ ចំពោះ ជន សង្ស័យ និង វត្ថុ តាងសមត្ថកិច្ច យើងបាន បញ្ជូន មក កាន់អធិការរដ្ឋាននគរ បាលស្រុកវាលវែង ដើម្បីសុំគោលការលោក អធិការ អនុវត្ត នីតិវិធីបន្ត៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *