កណ្តាលៈ កម្លាំងសង្កាត់រដ្ឋបាលជលផលពញាឮ បានចុះបង្ក្រាបបទល្មើសជលផលនៅតាមបឹងនេសាទ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។
ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានបង្ក្រាបបានចំនួន២ករណី៖
ករណីទី១ សមត្ថកិច្ចបានរឹបអូសយកបានសម្ភារៈដូចជា សៃយ៉ឺនស្បៃមុង ១៥មាត់លូ របាំងព្រួលស្បៃមុង៣៥០មែត្រ បង្គោលតូចធំចំនួន៣២០ដើម និងកូនត្រីចម្រុះ៤៥គីឡូក្រាម ស្ថិតនៅចំណុចភូមិកំចាយព្រាយ ឃុំភ្នំបាទ។
ករណី២ សមត្ថកិច្ចបានរឹមអូសយកបាសម្ភារៈដូចជា សៃយ៉ឺនស្បៃមុង ១១មាត់លូ របាំងព្រួលស្បៃមុង២៥០មែត្រ បង្គោលតូចធំចំនួន២៣០ដើម និងកូនត្រីចម្រុះ៥០គីឡូក្រាម
ស្ថិតនៅចំណុចភូមិព្រែកល្វា ឃុំពញាឮ។
ក្រោយពីរឹបអូសយកបាន សមត្ថកិច្ចបានចាក់លែងកូនត្រីចូលទៅក្នុងបឹងវិញ និងកម្ទេចសម្ភារៈទាំងឡាយនោះចោល៕


មតិយោបល់