ព័ត៌មានជាតិ

អាសូរណាស់!ករណីកេ្មងប្រុសជាសិស្សសាលាអាយុ៩ឆ្នាំ ទៅលេងទឹក បណ្តាលអោយលង់ស្លាប់ ក្នុងវត្តស្ងួនពេជ្រ…

ភ្នំពេញ : នៅវេលាម៉ោង4១០នាទីថ្ងៃទី០៥.០៤.២០២៣ មានករណីលង់ទឹកកើតឡើង១លើក(ស្លាប់មនុស្ស០១នាក់)ស្ថិតនៅចំណុចស្រះទឹកក្នុងវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពក្មេងរងគ្រោះឈ្មោះ វាសនា រ៉ាយុទ្ធ ភេទប្រុស អាយុ ៩ឆ្នាំ ជាសិស្សសាលារៀនថ្នាក់ទី២ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។តាមការធ្វើកោសល្យវិច្ច័យរបស់នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ សពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

 

មតិយោបល់