ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បង្រ្កាបមុ ខសញ្ញាគប់រថយន្ដ នៅលេីផ្លូវល្បឿនលឿនភ្នំពេ ញ -ព្រះសីហនុ

កំពង់ស្ពឺ:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ៣០២៣ វេលាម៉ោង 2និង៣០នាទី កម្លាំងនគរបាល អធិការ ដ្ឋាន នគរបាល ស្រុក ភ្នំស្រួច សហការ ឃាត់មុខសញ្ញាម្នាក់ ជាជនអនាថា (វិបល្លាសស្មារតី ) ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ មិនដឹងអាសយដ្ឋាននិង ស្រុកកំណេីត នៅលេីផ្លូវល្បឿនលឿន ចន្លោះ គីឡូម៉ែត្រ លេខ ៥៣-៥៤ ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

តាមសេចក្ដីរាយការ ណ៍ ពី សមត្ថកិច្ច នគរបាល នាយ កដ្ឋាន សណ្ដាប់ ធ្នាប់ សាធារណៈ អគ្គស្នង ដ្ឋាន នគរ បា ល ជាតិ ប្រចាំការ នៅផ្លូវ ល្បឿនលឿន បានឲ្យដឹងថា មានម្ចាស់ រថយន្ត មួយគ្រឿង ម៉ាក ឡិច សុីស ពណ៌ ទឹកមាស LX470 ស្លាកលេខ ព្រៃវែង 2C-3 44 4 ជាកម្មសិទ្ធិរបស់ ឈ្មោះ អ៊ុក សេងហុង ភេទប្រុស អា យុ៥១ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ជាអ្នក បើកបររថយន្ដខាងលេី បានបញ្ជាក់ថា រថយន្ត គាត់ បេីកបរ ក្នុងទិ សដៅពីលិចឆ្ពោះទៅទិសខាងកេីត លុះមកដល់ចំ ណុ ចខាងលេី បានប្រទះឃេីញមនុស្សដែល សម្ងំឈរអែម នៅលេីផ្លូវល្បឿនលឿន សង្ស័យជា កម្មករ ផ្លូវ ល្បឿន លឿន ស្រាប់តែ យកវត្ថុរឹងគ្រវែង មកលេី រថយន្ដរបស់គាត់ កំពុងតែបេីកបរបណ្ដាលឲ្យ ឮសម្លេ ង ផាំង (វត្ថុរឹង ដុំថ្ម ) ត្រូវចំចំណុចទ្វាទី២ផ្នែកក្រោយខាងស្ដាំ ខូចខាតកំពិត។

បច្ចុប្បន្នមុខសញ្ញាខាងលេី ត្រូវបានសហការយកមក កាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីសាក សួរនិងបន្ដនីតិវិធីស្រាវជ្រាវ រកអាណាព្យាបាលក្រុម គ្រួសារទទួល ខុសត្រូវ លេីអំពេីដែលបង្កឲ្យមានម ហ ន្ដរាយបះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម (ក្នុងករណីខាងលេី តំណាងក្រុមហ៊ុនហ៊ុនផ្លូវល្បឿ នលឿន និងបន្ដសហការជាមួយសមត្ថកិច្ចលេីការគ្រប់គ្រងផ្លូវច្រកឡេីងពិសេសតំបន់មួយចំនួន ដែល មានដីទំនាបទាបគួរសមល្មម និងអាចឡេីងមក កាន់ទីតាំងផ្លូវល្បឿនបាន លេីសពីនោះដេីម្បីពង្រឹងលេី សុវត្ថិភាពអ្នកបេីកបរ ដែលធ្វេីដំណេីរឆ្លងកាត់តា មផ្លូវល្បឿនលឿន មេត្ដាសហការជួយផ្ដល់ព័ត៌មានក្នុងករណីមានការពិនិត្យ ឬជួបករណីសង្ស័យដែលអាចនឹងជួបហានិភ័យដូចករណីនេះ)ក្នុងនាមសមត្ថកិច្ចសង្ឃឹមជឿជាក់ថា ករណីបែបនេះ និងមិនកេីតមានបន្ដទេ ដោយស្នេីសុំកិច្ចសហការពី សមត្ថកិច្ចពាក់ព័ន្ធ ក្រុមហ៊ុន និងប្រជាពលរដ្ឋ៕

 

មតិយោបល់