ព័ត៌មានជាតិ

រថយន្តសណ្តោងរ៉ឺម៉ក បុកជាមួយរថយន្តដឹកដី បណ្តាលឲ្យស្លាប់ម្នាក់ នៅស្រុកសំរោង…

តាកែវ:នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ស្ថិតលើផ្លូវខេត្ត លេខ ១២៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣-៤ ក្នុងភូមិស្លាខាងលិច ឃុំស្លា ស្រុកសំរោង ដែលបង្កឡើងដោយរថយន្ត និងរថយន្ត ទិសដៅបញ្ច្រាសគ្នា។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា រថយន្តសណ្តោងរ៉ឺម៉ក ម៉ាក ហ៊ានដាយ ពណ៌ត្រួយចេក ពាក់ផ្លាកលេខតាកែវ 3A.2077 ដែលមានសណ្តោងរម៉កពណ៌ត្រួយចេក ពាក់ផ្លាកលេខតាកែវ4A.0061 បើកបរដោយឈ្មោះ សុទ្ធ ចម្រើន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកបើកបរមានទីលំនៅ ភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បានបើកបរបើកបររថយន្តខាងលើក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៏បានទៅបុកជាមួយនឹងរថយន្តបែនដឹកដីមួយគ្រឿងដែលមកពីទិសផ្ទុយគ្នាពេញ មួយទំហឹងបានបណ្តាលឱ្យអ្នកបើកបររថយន្តសណ្តោងស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
រថយន្តដឹកដី ម៉ាកនីសាន់ព៌ណស្វាយចង្កូតស្តាំ ពាក់ផ្លាកលេខចង្កូតស្តាំ kps 0817 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រងរបួសស្រាល) ក្រោយពេលកើតហេតុ ចុះពីរថយន្តគេចចេញពីកន្លែងកើតហេតុបាត់។
មូលហេតុបណ្តាលមកពីរថយន្តហាន់ដាយសណ្តោងរឺម៉កបើកបរលឿន និងមិនគោរពសិទ្ធិអាទិភាព។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្តទាំងពីរគ្រឿង បានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់