អាសូរណាស់!ករណីក្មេងសិស្សសាលាអង្គរការនាំគ្នាចុះមុជទឹកស្រះបណ្តាលអោយលង់ស្លាប់១នាក់ នៅតាកែវ…

តាកែវ:ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២ថ្ងៃត្រង់ វិទ្យាល័យអង្គរការ ភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីក្មេងលង់ទឹកចំនួនពីរនាក់ ១ឈ្មោះ ជួន វណ្ណៈ ភេទ ប្រុស អាយុ ៨ឆ្នាំ ជាសិស្សថ្នាក់ទី២ រៀននៅសាលាបឋមសិក្សាអង្គរការ ឪពុកឈ្មោះជួន សារ៉ាត់ ម្តាយឈ្មោះ ថាបុបា្ផ ២ឈ្មោះ សុខ គីមេង ភេទប្រុសអាយុ៩ឆ្នាំ ជាសិស្សរួមថ្នាក់និងគ្នា ឪពុកឈ្មោះ សុខ សៀងម៉េង ម្តាយឈ្មោះ ប៉ុន ស្រីណាក់ ទាំងពីរនាក់បាននាំគ្នាចុះមុជទឹកស្រះលេងនៅវិទ្យាល័យអង្គរការ ក៏ប្រលែងគ្នាលេងរហូតដល់ទឹកជ្រៅទើបបណ្តាលអោយលង់ទឹកទាំងពីនាក់ ពេលនោះទើបមានក្មេងសិស្សដែលបានមកលេងកម្សាន្តអង្គរសង្ក្រាន្តនៅសាលាបានឃើញ ក៏ជួយសង្គ្រោះយកទៅមន្ទីរបង្អែកអង្គការ តែអកុសល ក្មេងប្រុសឈ្មោះ ជួន វណ្ណៈ ភេទប្រុស អាយុ៨ឆ្នាំ បាន ស្លាប់។
ក្រោយពីបានទទួលពត័មាន កំលាំងជំនាញអធិការនគរបាលស្រុក បានសហការជាមួយអាជ្ញាធរ និងគ្រូពេទ្យបានពិនិត្យ និង បំភ្លឺសាក្សីទើបសនិ្នដ្ឋានបានថាក្មេងទាំងពីរបានលង់ទឹកស្លាប់មួយនាក់ពិតប្រាកដមែន។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *