ព័ត៌មានជាតិ

Update៖ សុទតែជនជាតិចិនលួចលាក់បំរើសេវាផ្លូវភេទ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវ…

ភ្នុំពេញ: នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី ផែនការងារអន្តោប្រវេសន៍ បានទទួលជនជាតិចិន ចំនួន១២នាក់ (ស្រី១០នាក់)៖
១.ឈ្មោះ LEI TING ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៦.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
២.ឈ្មោះ ZENG CHUN HUA ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៤.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៣.ឈ្មោះ SHU XINGXI ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២២.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (កាន់លិខិតឆ្លងដែនលេខEF3265542 ផុតកំណត់ទិដ្ឋាការស្នាក់នៅថ្ងៃទី២២.០៥.២០១៩ )។
៤.ឈ្មោះ LUO YAN YANG ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៦.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៥.ឈ្មោះ LIN NIAN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៣.០២.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៦.ឈ្មោះ GUO MEINA ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២១.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (កាន់លិខិតឆ្លងដែនលេខED7284737 ផុតកំណត់ទិដ្ឋាការស្នាក់នៅថ្ងៃទី១២.០៧.២០១៩)។
៧.ឈ្មោះ XIAO GUANGHUA ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៥.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៨.ឈ្មោះ XU PIN YU ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៦.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៩.ឈ្មោះ ZHOU YONGLIN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៩.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
១០.ឈ្មោះ TSAI YAO TENG ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បុគ្គលិខក្នុងហាងម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៥.០៣.២០១៨ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (កាន់លិខិតឆ្លង ដែនលេខ307129941 ផុតកំណត់ទិដ្ឋាការស្នាក់នៅថ្ងៃទី០៩.១២.២០១៩)។
១១.ឈ្មោះ WEI LIUYING ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន ទេសចរ ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៨.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (កាន់លិខិតឆ្លងដែនលេខ EE2584075 ផុតកំណត់ទិដ្ឋាការស្នាក់នៅថ្ងៃទី២៨.០៥.២០១៩)។
១២.ឈ្មោះ CHEN FANG ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៨.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទេសចរ (កាន់លិខិតឆ្លងដែនលេខ E38137099 ផុតកំណត់ទិដ្ឋាការស្នាក់នៅថ្ងៃទី២៨.០៥.២០១៩) ពីកំម្លាំងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងរបាយការណ៍របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងម៉ាស្សាយីហោ អ៊ី ហុងយាន ផ្ទះលេខ1J និង14J ផ្លូវលេខ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាលទ្ធផលពិនិត្យឃើញ ជនជាតិចិន ចំនួន១២នាក់ (ស្រី១០នាក់) ដកហូតលិខិតឆ្លងដែនចំនួន០៥ក្បាល ទូរសព្ទ័១២គ្រឿង និងស្រោមអនាម័យមួយចំនួនធំ (ទីតាំងខាងលើពុំមានលិខិតអនុញ្ញាតទេ ស្លាកយីហោជាអក្សរចិន) ដែលគ្រប់គ្រងដោយឈ្មោះ ភីង អ៊ី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិចិន ហើយក្រុមការងារចម្រុះបានសម្រេចកាត់ស្លាកយីហោ ចេញ និងបិទអាជីវកម្ម ជាបណ្ដោះអាសន្ន។

ក្រោយមកកម្លាំងការិយាល័យបានធ្វើការសាកសួរ ទើបដឹងថាជនខាងលើទាំងអស់នេះពិតជាបាន ធ្វើមុខរបរម៉ាស្សា ដោយគ្មានច្បាប់អនុញ្ញាត ព្រមទាំងសារភាពថាពិតជាមានសេវាម៉ាស្សា និងការរួមភេទជាមួយភ្ញៀវ មែន ពេលនេះកម្លាំងជំនាញកំពុងសាកសួរបន្ត៕

 

មតិយោបល់