ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្រើកាំបិតលួចកាប់ប្លន់យកម៉ូតូ…

បាត់ដំបង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី៩និងទី១០ខែមេសាឆ្នាំ២០ ២៣នេះសមត្ថ កិច្ចនគរបាលនៃអធិ ការដ្ឋាននគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច ជាអធិការបានដឹកនាំធ្វើការបង្រ្កាបករណីហិ-ង្សាដោយចេត នាមានស្ថានទម្ងន់ទោស (ប្រើកាំ-បិ-ត) និងលួចដោយប្រើហិ-ង្សា (កា-ប់-ប្ល-ន់យកម៉ូតូ)មួយករណីឃាត់ ខ្លួនមុខសញ្ញាចំនួន ០៥នាក់ មក ធ្វេីការសា ក សួរស្រាវ ជ្រាវនៅអធិការដ្ឋាននគរបាលស្រុក។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានឱ្យដឹងថា ដោយអនុវត្តតាមបទ បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋានន គរបាលខេត្ត បាត់ ដំ បង លោកបានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការឃាត់ ខ្លួនមនុស្សចំនួន០៥នាក់ហេីយក្នុង នោះ ដកហូតបាន (កាំ-បិ-ត)ដែលជាមធ្យោបាយក្នុងសកម្មភាពល្មេីស នេះផង។

ជនសង័្សយទាំង០៥នាក់នោះគឺ៖
១-ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២-ឈ្មោះព្រឿន សុខហេងភេទប្រុ សអាយុ ឆ្នាំ មានទីលំនៅនៅភូមិកណ្ដាលត្បូង ឃ្មុំគោកឃ្មុំ ស្រុកថ្ម គោ ល ខេត្ត បាត់ ដំ បង ។
៣-ឈ្មោះមឿន សំណាងភេទប្រុសអាយុ ឆ្នាំមានទីលំនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ ដំ បង ។
៤-ឈ្មោះលឹម លីហ៊ាងភេទប្រុសអាយុ ឆ្នាំមានទីលំនៅនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៥-ឈ្មោះលាង ហូវ ភេទប្រុសអាយុ ឆ្នាំមានទីលំនៅនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេ ត្តបាត់ដំបង។

សូមជម្រាបជូនថានៅថ្ងៃទី០៩ខែ មេ សា ឆ្នាំ ២០២ ៣វេលាម៉ោង២១និង ៣ ០នាទីនៅចំណុចខាងជើងវត្តវាលទ្រា ស្ថិតក្នុងក្រុមទី១៤ ភូមិ វាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល មានករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រេី(កាំ-បិ-ត) និងករណីលួចដោ យប្រើហិ-ង្សា(កា-ប់-ប្ល-ន់យកម៉ូតូ) បង្កឡើងដោយក្រុមក្មេងទំ នើង០ ១ ក្រុម ធ្វើសកម្មភាពកា-ប់ទៅ លើជន រ ងគ្រោះឈ្មោះ ញ៉ វាសនា ភេ ទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល បណ្តាលឱ្យរងរបួសត្រង់ស្មាខាង ស្តាំ(របួសធ្ងន់) ខណ:ពេលជនរង គ្រោះ ជិះម៉ូតូជា មួយ មិត្តភក្កិ នៅចំ ណុ ចខាងលេីហេី យត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ភ្លាមនេះក្រុមជនសង័្សយបានធ្វេីសក ម្មភាពដេ-ញកា-ប់ទៅលើជនរងគ្រោះឈ្មោះឈ្មោះ ចិត ចិនសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ ដំ បង ខណ: ជន រងគ្រោះជិះម៉ូតូមក ដ ល់ ចំណុចកេីតហេតុនេះតែមិនរងរបួសទេ តែជនរងគ្រោះបានទម្លាក់ម៉ូតូហេីយរត់យក រួចខ្លួនដែលម៉ូតូនេះត្រូវក្រុមជន សង័្សយជិះយកទៅបាត់នោះគឺម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1A-0095 ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កា ប និងឃាត់ ខ្លួនបានជន សង្ស័យ ០១ នាក់ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ហេីយតាមចម្លេីយសារភាពរបស់ជន ស ង្ស័យ ខាងលេី សមត្ថកិច្ចធ្វេីការស្រាវជ្រាវនិងឃា ត់ខ្លួនជាបន្តបន្ទាប់ទៀត។

នៅពេលនេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនពួកគេមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ហេីយ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងធ្វេីការ ស្រាវជ្រាវបន្ត៕

មតិយោបល់