ព័ត៌មានជាតិ

រថយន្តយីឌុប០៣គ្រឿងដឹកដើមម៉ៃសាក់ ត្រូវអាជ្ញាធរស្រុកលំផាត់ឃាត់ទុកមួយយប់

រតនគិរីៈ រថយន្តយីឌុប០៣គ្រឿងដឹកដើមម៉ៃសាក់ត្រូវបានអាជ្ញាធរស្រុកលំផាត់ធ្វើការឃាត់កាលពីវេលាម៉ោង៤ល្ងាចនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខវត្តលំផាត់ តាមបណ្តោយមាត់ទន្លេស្រែពក ស្តិតនៅភូមិលំផាត់ឃុំជ័យឧត្តម ស្រុកលំផាត់។

បើតាមការឲ្យដឹងពីលោក នូ ថេ អភិបាលស្រុកលំផាត់ បានឲ្យដឹងថា រថយន្តយីឌុបចំនួន៣គ្រឿងខាងលើនេះកម្លាំងរបស់លោកបានឃាត់ទុកចាំព្រឹកឡើងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ដើមម៉ៃសាក់ទាំងនោះត្រូវបានពួកគាត់លក់ឲ្យក្រុមឈ្មួញនៅឯខេត្តកំពង់ចាមមិនបានបញ្ជាក់ថាក្នុងមួយដើមតម្លៃប៉ុន្មាននោះទេ។ ដោយឡែកលោកលី សុផាន ជំនួយការខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានអះអាងថាឈើម៉ៃសាក់ទាំងអស់នេះជាលក្ខណៈក្រុមគ្រួសារទេមិនមែនខុសច្បាប់ឡើយ សង្ស័យថាជំនាញរដ្ឋបាលព្រៃឈើប្រហែលឃុបឃិតជាមួយឈ្មួញហើយមើលទៅ។

រថយន្តខាងលើនេះពាក់ស្លាកលេខស្វាយរៀង៣A.១១២៤, រថយន្តទីពីពាក់ស្លាកលេខកំពង់ចាម៣A.៤៤៩៧ និងរថយន្តទីបីពាក់ស្លាកលេខត្បូងឃ្មុំ៣A.០១៨៧។

បច្ចុប្បន្នសមត្តកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តបានដោះលែងរថយន្តយីឌុបខាងលើនោះហើយនៅរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦នេះ។ សូមបញ្ជាក់ថារថយន្តខាងលើនេះ ពុំបានបង់លុយឲ្យជំនាញរដ្ឋបាលព្រៃឈើទេនោះគេនឹងធ្វើការបង្ក្រាបយកស្នាដៃបង្អួតថ្នាក់លើឃើញ៕

photo_2016-08-16_19-44-03photo_2016-08-16_19-44-06photo_2016-08-16_19-44-11photo_2016-08-16_19-44-15photo_2016-08-16_19-44-20photo_2016-08-16_19-44-24photo_2016-08-16_19-44-30

មតិយោបល់