ព័ត៌មានជាតិ

ករណីបុរសម្នាក់ជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិត្រូវរថយន្តបុកស្លាប់បន្សល់ទុកកូន២នាក់…

ភ្នំពេញ:នៅថ្ងៃ ពុធ ទី ១២ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៥និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងម៉ូតូ នៅត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិ កណ្ដាល សង្កាត់ រលួស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុស(០១)នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
ភាគីម៉ូតូ បើកបរដោយមានឈ្មោះ ស៊ុក សុលៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅស្ថិត ក្នុងភូមិ ក្រពើទ្រោម សង្កាត់ រលួស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1S-6245(ស្លាប់នៅកន្លែងកើតហេតុ
ភាគីរថយន្តម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BR-3190 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ត)។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ។
សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់