ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងរថយន្ត បណ្តាលអោយស្លាប់ ១នាក់ភេទប្រុស រងរបួសធ្ងន់ ១ នាក់ភេទស្រី

កណ្តាល:ករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងរថយន្ត
បណ្តាលឲ្យស្លាប់ ០១នាក់ភេទប្រុស រងរបួសធ្ងន់ ០១ នាក់ភេទស្រី ខូចខាតម៉ូតូស្រាល០១គ្រឿង រថយន្តខូចខាត់ស្រាល ០១គ្រឿង
-កើតហេតុនៅថ្ងៃ ពុធ៧រោចខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៤:២៥នាទី នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣០ -៣១ ក្នុងភូមិកណ្តាលលើ ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រឿងហេតុ៖
ម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C125 សេរី២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1Q 1950 បើកបរដោយឈ្មោះហ៊ុល សុខុម ភេទប្រុស អាយុ…ឆ្នាំ (ស្លាប់)
-ឈ្មោះ សូ សុភី ភេទស្រី អាយុ…ឆ្នាំមានទីលំនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួលស្វាយ ខេត្តស្វាយរៀង ដែលបើកមានទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានជែងទៅបុកជាមួយរថយន្ត០១គ្រឿងម៉ាក TOYOTA SIENNA ប្រភេទទេសចណ៍ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខភ្នំពេញ 2AF 7278អ្នក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូឈ្មោះ ហ៊ុល សុខុម បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនិងអ្នករួមដំណើរឈ្មោះ សូ សុភី រងរបួសធ្ងន់ ត្រូវបានសាចញាតិ បញ្ជូនទៅព្យាបាលនៅភ្នំពេញ ។ ម៉ូតូខូចស្រាល ០១ គ្រឿង និងរថយន្តខូចស្រាល ០១គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។

មតិយោបល់