ព័ត៌មានជាតិ

Rx300 ម្ចាស់ស្រវឹងបើកបុករះរថយន្តស៊េរីទំនើប២គ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ម្ចាស់រថយន្ត Lexus Rx300 ម្នាក់ស៊យធំបើកបរទាំងស្រវឹងជ្រុលទៅបុករថយន្តស៊េរីទំនើប២គ្រឿង កំពុងគេចតស្ងៀម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍បានកើតឡើងនាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅខាត្បូងក្រសួងការបរទេស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញអ្នកមានមួយក្រុមបើកសុទ្ធតែរថយន្តស៊េរីទំនើបមកចត ដើម្បីចូលទៅលេងទាត់បាល់នៅជិតកន្លែងកើតហេតុដូចសព្វមួយដង លុះមួយមួយសន្ទុះក្រោយមកក៏មានបុរសម្នាក់បានបើករថយន្ត Lexus Rx300 ពាក់ស្លាកលេខភ្នំពេញ 2M-1237 ទាំងស្រវឹងបានរ៉េចង្កូនមកបុកពីក្រោយ រថយន្ត Landcruiser ពាក់ស្លាកលេខ ភ្នំពេញ2AC-3888 ធ្វើឲ្យរថយន្ត Landcruiser នោះជ្រុលទៅបុករថយន្ត Porche ពាក់ស្លាកលេខភ្នំពេញ2AV-8787 បណ្តាលឲ្យរថយន្តទាំង៣រងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុរថយន្តទាំង៣គ្រឿង ត្រូវបានជំនាញចុះមកវាស់វែងនិងស្ទួចយកទៅរក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ព្រោះដោយសារតែម្ចាស់រថយន្តបង្កមិនមានលុយសងទៅឲ្យម្ចាស់រថយន្តស៊េរីទំនើប២គ្រឿងខាងលើនោះ៕

រថយន្តបុករះ (6)

រថយន្តបុករះ (1)

រថយន្តបុករះ (2)

រថយន្តបុករះ (3)

រថយន្តបុករះ (4)

រថយន្តបុករះ (5)

មតិយោបល់