ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ នៅស្រុកសំរោងទង…

កំពង់ស្ពឺ:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៣ និង៣០នាទីទាបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្សសា្លប់ចំនួន ៣នាក់ ស្ថិតនៅលើផ្លូវជាតិលេខ៤ ៤១-៤២ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ៖ មុនពេលកើតហេតុ មានរថយន្ដ១គ្រឿងម៉ាក FUSO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3B-2238 សណ្ដោងសឺមីរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ 4A-0535 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចក្រោយពេលកើតហេតុ) បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានប៉ះជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1R-1876 អ្នកបើកបរឈ្មោះ ប៉ុន ធឿន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកញ្ចាំ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឌុបមនុស្សចំនួន ២នាក់ ទី១-ឈ្មោះ ខឿន ខួច ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះ កើត គា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីរនៅភូមិក្របីព្រៃ ឃុំង័ន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យអ្នកទាំង៣នាក់ខាងលើស្លាប់នៅកន្លែងកើតហេតុ ។ ក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើវាស់វែង និងធ្វើកំណត់ហេតុរួច សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ចំពោះវត្ថុតាងទាំង ២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿតាមនីតិវិធី ៕

មតិយោបល់