ជាការពិតណាស់ យើងចង់បានអ្វីដែលផ្សេងគ្នា ក្នុងជីវិតសិច ប៉ុន្តែតាមការស្រាវជ្រាវ បានបង្ហាញឲ្យដឹងពីអ្វីដែលស្ត្រីទូទៅចង់បានពិតប្រាកដ នោះគឺអារម្មណ៍ដែលស្និទ្ធស្នាលជាទីបំផុត។
ក្នុងអំឡុងពេលធ្វើការស្ទង់មតិ លើស្ត្រីចំនួន ១០០០ នាក់ ស្ត្រីទាំងនោះ ត្រូវបានសួរអំពិ សិចដ៏ល្អបំផុត ។ មាន ៩៦ ភាគរយ ក្នុងចំណោមស្ត្រីទាំងនោះ បានបង្ហាញ ថា អ្វីដែលគេចង់បានបំផុតជីវិតសិចនៅលើគ្រែ នោះគឺ តំណភ្ជាប់ខាងសតិអារម្មណ៍។ ហេតុផលស្ត្រីផ្សេងទៀត ក៏បានឲ្យដឹងថា ភាពរីករាយជីវិតលើគ្រែ នោះគឺរួមរស់ជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ និងសមត្ថភាពផ្លូវភេទដ៏ល្អ និងពាក្យសរសើររបស់ដៃគូមកលើខ្លួន។
ដូច្នេះអ្វីទៅ វត្ថុទាំងបី ដែលស្ត្រីត្រូវការបំផុតទៅ ក្នុងជីវិតសិច? ការស្ទង់មតិ បន្តថា តម្រូវការកំពូលទាំងបី ដ៏អស្ចារ្យក្នុងជីវិតសិច នោះគឺរាងកាយទាក់ទាញ តំណភា្ជប់អារម្មណ៍ និង អារម្មណ៍ជឿជាក់លើក្តីស្នេហារវាងគ្នា និងគ្នា៕
មតិយោបល់