ភ្នំពេញៈ បុរសម្នាក់បានធ្លាយពោះស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីជិះម៉ូតូទៅបុករ៉ឺម៉កសណ្ដោងមួយគ្រឿង ចំពីក្រោយពេញទំហឹង កាលពីវេលា ម៉ោង៨ និង ៥០នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ សុខ ហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងកាមេរ៉ា ស្នាក់នៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BA- 0740 បើកបរក្នុងទិសដៅពីកើតទៅលិច ស្របទិសជាមួយរ៉ឺម៉កសណ្ដោង ដែលបើកបរដោយបុរសម្នាក់ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះធ្លាយពោះស្លាប់ភ្លាមៗនៅនិងកន្លែង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ មកធ្វើការវាស់វែងយករ៉ឺម៉កសណ្ដោង និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=tiZfPjrzOho
មតិយោបល់