ព័ត៌មានជាតិ

ករណីរថយន្តធន់ធំមួយគ្រឿងគៀម៉ូតូដួលកិនបណ្តាលអោយក្មេងស្រីអាយុ១៩ឆ្នាំស្លាប់ តាមបណ្តោយផ្លូវ ៥៩៨…

ភ្នំពេញ:នៅថ្ងៃទី 26.04.2023 វេលាម៉ោង ០០:30នាទី នៅចំណុចក្ផ្លូវ598 ក្រុម4 ភូមិ4 សង្កាត់ច្រាំងចំរេះទី1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើករវាងរថយន្តនិងម៉ូតូ។ម៉ូតូម៉ាក់ ហុងដាស្តូពី ពណ៍ស ពាក់ស្លាក់លេខ ភ្នំពេញ 1CG.0188។បើកបរដោយឈ្មោះ លី ហ្វាស៊ីរា ភេទ ស្រីអាយុ 19ឆ្នាំ មានទីលំនៅ ភូមិ3 សង្កាត់ច្រាំងចំរេះទី1 ខណ្ឌឬស្សីកែវ ភ្នំពេញ រងរបួសបែកក្បាល ស្លាប់នៅកន្លែងកើតហេតុរថយន្តម៉ាក FUSO ពាក់ស្លាកលេខ ភ្នំពេញ3A 6756 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុ។ដំណើររឿង នៅមុនពេលកើតហេតុម៉ូតូម៉ាកហុងដាស្តូពី បើកបរដោយឈ្មោះ លី ហ្វាស៊ីរា ភេទស្រីពីលិចទៅកើត បើកស្របទិសគ្នាជាមួយរថយន្ត លុះដល់ចំណុចកើតហេតុរថយន្តបានបត់ស្តាំមកផ្លូវ598 ក៏បានគៀម៉ូតូដួលអូសជាប់ក្រោមរថយន្ត ចំណែកអ្នកបើកបរម៉ូតូ ត្រូវកិនក្បាលបណ្តាលឲ្យស្លាប់នៅកន្លែងតែម្តង ។បច្ចុប្បន្ន វត្ថុតាងទាំងពីរត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី1 បានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោកដោះស្រាយតាមនីតិវិធីច្បាប់ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់