ភ្នំពេញៈ នាងក្រមុំម្នាក់រួមដំណើរជាមួយបុរសជាគូរដណ្តឹង នាំគ្នាទៅប្តឹងប៉ូលិស បន្ទាប់ពីបានបុរសដៃម៉ឹក បៀតបៀនកេរ្តិ៍ខ្មាស់(ចាប់គូទ) ហើយរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលជាន់ទី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានអាយុ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់កន្លែងកើតហេតុ។ ចំណែកជនដៃដល់ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ រត់គេចខ្លួនបាត់។
ប្រភពព័ត៌មានពីនារីរងគ្រោះ បានបន្តថា មានគូដណ្តឹងរួចហើយ មុនកើតហេតុ ខណៈដែលនាងកំពុងឈរគ្នា២នាក់មុខបន្ទប់ជួល ស្រាប់តែបុរសដៃម៉ឹកឡើងទៅ ដោយមិនបាននឹកស្មានដល់ គ្រាន់តែមកជិតភ្លាមចាប់ឱបនិងចាប់គូទនាង រួចបុរសជនដៃដល់រត់ចុះគេចខ្លួនបាត់ ដោយទ្រាំមិនបាន ខឹងពេកក៏ទូរសព្ទប្រាប់បុរសជាគូដណ្តឹងមក ទើបឆោឡោ ប្តឹងប៉ូលិសចុះទៅដល់កន្លែងកើតហេតុ នឹងនាំនារីរងគ្រោះ រួមជាមួយគូដណ្តឹងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១តែម្តង៕
មតិយោបល់