ស្ទឹងត្រែងៈ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ជំនាញរដ្ឋបាលព្រៃឈើខេត្តបានដោះលែងរថយន្តយីឌុប(៥ភ្លៅ )ដឹកឈើគ្រឿងផ្ទះចាស់ ដែលជំនាញសង្ស័យថារថយន្តនោះដឹកឈើប្រណិតខុសច្បាប់បន្ទាប់ពីត្រួតពិនិត្យរួច។
ជំនាញរដ្ឋបាលព្រៃឈើបាននិយាយថា រថយន្តយីឌុបដឹកឈើខាងលើនេះ ក្រោយពីធ្វើការរើឈើចេញពីទ្រុងដើម្បីត្រួតពិនិត្យរួចមក ឃើញថា រថយន្តនោះពុំមានបង្កប់នូវឈើប្រណិតខុសច្បាប់អ្វីទេទើបជំនាញយើងសម្រេចដោះលែងឲ្យចេញទៅវិញដោយសុវត្តិភាពតែម្តងទៅ។
ពាក់ពន័្ធនឹងករណីខាងលើត្រូវបានគេរិះគន់មេព្រៃធ្វើការមិនច្បាស់លាស់ ចាប់តែអាតូច ចំណែក អាធំៗ ដោះលែងឲ្យរួចខ្លួនរហូត មិនដែលឃើញមានការបង្ក្រាបម្តងណាឡើយ។
គួរបញ្ជាក់ថា រថយន្តយីឌុបដឹកឈើខាងលើនេះត្រូវបានជំនាញរដ្ឋបាលព្រៃឈើខេត្តធ្វើការឃាត់ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដោយសង្ស័យថាក្នុងរថយន្តនោះមានបង្កប់ឈើប្រណិតខុសច្បាប់ ត្រង់ចំណុច ព្រៃចាស់ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕
មតិយោបល់