ព័ត៌មានជាតិ

ប្រើ​​ទឹកប្រាក់ ១ ម៉ឺន​ដុល្លារតៃវ៉ាន់​ធ្វើបាច់ផ្កា​សុំ​មិត្តស្រីរៀបការ​

ចិន​៖ហាង​ផ្កាមួយកន្លែងនៅ Yangzhou ប្រទេសចិន ​បាន​ទទួលសំណើរមួយ ដោយ​ឲ្យធ្វើកាដូ​រជាមួយនឹងទឹកប្រាក់ក្រដាស ១០០ របស់តៃវ៉ាន់ ដើម្បីជូនដល់មនុស្សជាទីស្រលាញ់​ដើម្បីសុំរៀបការ​ ដោយ​បាច់ផ្កានោះ​ត្រូវចំណាយទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លាតៃវ៉ាន់ ប្រហែល៣៣៧ ដុល្លារ។​នេះបើយោងតាម​​សារព័ត៌មាន ចិននានា ដែលចុះផ្សាយ​កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា នេះ តែ​មិនត្រូវបាន​បង្ហាញ​អត្តសញ្ញាណគូស្នេហ៍ឡើយ​​។​

ដោយសារតែខ្លាចមានបញ្ហា​​​ជាមួយនឹងច្បាប់​លើការ​យកលុយ​​ធ្វើជា​​បាច់ផ្កា​នេះ ម្ចាស់ហាង​បាន​​ប្រកែកម្តងហើយ​ ម្តង​ទៀត​ ។ ពាក្យ​អង្វរ​​ម្ចាស់កាដូ​​អង្វរម្តង​ហើយម្តង​ទៀត ម្ចាស់ហាងក៏​យល់ព្រម ​​តែ​យកសាច់ប្រាក់នោះ ដោយ​​​តម្រាប​​ តែមិនបត់​ ​ជៀសវាង​​ការប៉ះពាល់លើបញ្ជាតិ​ផ្សេង​ ដែលទាក់ទងនឹងការប្រើប្រាស់លុយ​។ ខណៈដែលមុននេះ​មានអតិថិជន​ប្រើប្រាស់ ដុល្លារ តៃវ៉ាន់ ក្រដាស ១០០ ដូចគ្នា ​ចំនួន ៥ ពាន់ យក​មកធ្វើភួងផ្កា​ដែរ ដើម្បីជូនដល់មនុស្ស​ជាទីស្រលាញ់ តែក៏​ជាប់ទាក់ទងនឹងបញ្ហា ដោយសារតែ​ម្ចាស់ហាង នៅ Xi’an បានអង្គុយ​លើ​ក្រដាសប្រាក់​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/bouquet1_zps3b9812cc.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/bouquet5_zps8325a8c8.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/bouquet4_zps22f0ce47.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/bouquet3_zpsabf4f879.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/bouquet6_zps85a509d3.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/bouquet2_zps3bf8c096.jpg

មតិយោបល់