ព័ត៌មានជាតិ

ចំណូល​ពន្ធដារ​ត្រីមាស​ទី​១​ប្រមូល​បាន​ជាង​១៩១​លាន​ដុល្លារ​អាម៉េរិក​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​និយាយ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​កាលពី ថ្ងៃទី ២៥ ខែ​មីនា ឆ្នាំ ២០១៤ ថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​ត្រីមាស​ទី ១ ដើមឆ្នាំ ២០១៤ គិត​ត្រឹម​សប្តាហ៍​ទី ៣ នៃ​ខែ​មីនា ជា​លទ្ធផល​ប្រមូល ចំណូល​បាន​ចំនួន ៧៦៧.៧៧៤,០២ លាន​រៀល គឺ​ប្រមាណ ១៩១,៩៤ លាន​ដុល្លារ​អាមេរិក​ស្មើនឹង ១៩,៣១%​នៃ ផែនការ​កំណត់ដោយ​ច្បាប់​នោះ​។​

​កិច្ចប្រជុំ​ក្រោម​អធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល បន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ពន្ធដារ​នោះ​បាន​បញ្ជាក់ថា ដោយ​រដូវ​កាល​នៃ​ការប្រកាស​បង់​ពន្ធលើប្រាក់ចំណេញ​នៅ​មិន ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​នោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​រំពឹងថា ចំណូល​ពន្ធ​នឹង​មាន​ការ​កើន ឡើង​នៅ​ក្រោយ​ការបិទ​បញ្ចប់​នៃ​ការប្រមូល​ពន្ធ​លើ​ប្រាក់​ចំណេញ​នា​ដំណាច់​ខែ​មីនា​នេះ​។​
​សេចក្តីប្រកាស​ព័ត៌មាន​បាន​និយាយថា លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់ អង្គភាព​ពន្ធដារ ដែល​បាន​ប្រឹងប្រែង​ខិតខំ​ប្រមូល​ចំណូល ដែល​មាន​ការកើនឡើង​គួរ​ជាទី ពេញចិត្ត និង​បាន​ផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​ឲ្យខិត​ខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវមាន​ភព​ទន់ភ្លន់ តែ​ម៉ឹងម៉ាត់​ដោយ​ផ្អែក​លើ ទិដ្ឋភាព​ច្បាប់​ជា​មូលដ្ឋាន ក្នុង​ការឆ្លើយតប​ទៅ​កាន់​អ្នក​ជាប់ពន្ធ ដោយ​ធ្វើ​យ៉ាង ណា​ឲ្យ​អ្នកជាប់ ពន្ធ​សប្បាយចិត្ត និង​សម្តែង​ការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ការបង់ពន្ធ​ជូន​រដ្ឋ​នោះ​។​

​នៅ​រយៈពេល​ចុងក្រោយ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ចាប់​យករ​បត់​នៃ​ការកែទម្រង់ ថ្មី​មួយ ដែល​ធ្វើឲ្យ​ស្ថានភាព​នៃ​ការពង្រឹង​រដ្ឋបាល​សារពើពន្ធ និង​គោលនយោបាយ​សារពើពន្ធ ត្រូវបាន​ផ្លាស់ប្តូរ​ផងដែរ ។ ស្ថិត​ក្នុង​បរិបទ​នេះ ការរៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ពន្ធដារ ព្រមទាំង​ការរៀបចំ​បង្កើត និង​បំពេញ​បន្ថែម​នូវ​រាល់​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ត្រូវបានធ្វើ ឡើង ក្នុង​បំណង​ធ្វើយ៉ាងណា​ឲ្យ​នីតិវិធី​នៃ​ការប្រមូល​ពន្ធ​ប្រព្រឹត្តទៅ​ដោយ​រលូន ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព​ខ្ពស់ និង​ការបង្កើត​នូវ​បរិយាកាស​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ចំពោះ គ្រប់​ធុរជន ។​

​សេចក្តីប្រកាស​ព័ត៌មាន​ក៏​បាន​បញ្ជាក់​ដែរ​ថា ទឡ្ហីករណ៍​សំខាន់ៗ​ដែល​ជា​លទ្ធផល​នៃ របត់​កំណែទម្រង់ ជាពិសេស​ក្នុង​រយៈពេល ៣ ខែ​ដើមឆ្នាំ ២០១៤ នេះ​បាន​ស្តែង​ចេញ​ឲ្យឃើញ តាមរយៈ​លទ្ធផល​ការងារ​សំខាន់​ដូចជា ការកែលម្អ​រដ្ឋបាល​សារពើពន្ធ ដោយ​ការបង្កើត​ម​ជ្ឈ មណ្ឌល​រក្សាទុក​ទិន្នន័យ រៀបចំ​បង្កើត Call Center រៀបចំ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការបង់ពន្ធ​លើ​អចលនទ្រព្យ និង​ការចុះ​ត្រួតពិនិត្យ​លើ អចល​ន ទ្រព្យ ដែល​មិន​ទាន់​ប្រកាស​បង់ពន្ធ និង​ការ​រំលឹក​ការបង់ពន្ធ​ផ្សេងៗ ព្រមទាំង​រៀបចំ​ការពិនិត្យ ការអនុវត្ត​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ និង​ពន្ធ​លើ អចលនទ្រព្យ បាន​រៀបចំ​កែសម្រួល​ដំណើរការ​នៃ​សង្វាក់​ផលិតកម្ម​ការងារ នៃ​ការដាក់​លិខិត ប្រកាស​ពន្ធ​របស់​អ្នក​ជាប់ពន្ធ ដោយ​កាត់បន្ថយ​នីតិវិធី​នៃ​ការបង់ប្រាក់​ពន្ធ ដោយ​តម្រូវ​ឲ្យ​អ្នក ជាប់ពន្ធ​គ្រាន់តែ​យក​លិខិត​ស្នើ​បង់​ប្រាក់​ពន្ធ ហើយ​បន្ទាប់មក​ទៅ​បង់​ប្រាក់​ពន្ធ​នៅ​ធនាគារ​ជា ការ​ស្រេច​… ។​

​ចំពោះ​ការកែលម្អ​គោល​នយោបាយ​សា​រព់ព​ន្ធ​វិញ ក្នុងឋានៈ​ជា​ស្ថាប័ន​ដ៏​មាន​សារ​សំ ខាន់​ជា​សារ​វន្ត អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​កែសម្រួល គោលនយោបាយ​សារពើពន្ធ​មួយចំនួន ដូចជា រៀបចំ​វិសោនកម្ម​ច្បាប់​ស្តីពី​សា​រពើ​ពន្ធ​ឲ្យស្រប​តាម​ស្ថានភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច ជាតិ និង​ដើម្បី​ឲ្យមាន​សង្គតិភាព​ជាមួយ​នឹង​ច្បាប់​ស្តីពី​ការវិនិយោគ ព្រម​ទាំង​ច្បាប់​នានា បាន ធ្វើ​បច្ចុប្បន្នភាព​គណៈកម្មកា​រ​កំណែទម្រង់​ច្បាប់ និង​បទ​ប្បញ្ញត្តិ​សារពើពន្ធ​របស់​អគ្គនាយក ដ្ឋា​ន​ពន្ធដារ សម្រាប់​រៀបចំ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​សា​ពើ​ពន្ធ​នានា បានបញ្ចប់​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធ​លើ​ប្រតិបត្តិកា​រ​ប្រេងកាត រ៉ែ និង​ឧស្ម័ន​ធម្មជាតិ ដើម្បី​បញ្ចូល ទៅក្នុង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សារពើពន្ធ បានបញ្ចប់​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ស្តី ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា គំរូ​កម្ពុជា និង​កំពុង​រៀបចំ​ក្រុមការងារ ព្រមទាំង​កំណត់ប្រ ទេស​សម្រាប់​ចរចា​នៅក្នុង​ឆ្នាំ ២០១៤ ជាដើម​៕
Cam_TaxDepartment_AlexKhun_20091103-456x304
​ប្រភព​៖ AKP​

មតិយោបល់