ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ទូរសព្ទ័…

ភ្នំពេញ:នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរះ២ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ០១គ្រឿង) ឃាត់ខ្លួន នៅចំណុចលើដងផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិក សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចលើស្ពានអាកាស៥មករា ផ្លូវសហព័ន្ធរុស្សី ក្រុមទី៤៩ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២៣វេលាម៉ោងប្រហែល០៤:៣០នាទីទាបភ្លឺ ។ជនសង្ស័យ ឈ្មោះ ស្មាន ហ្វាហ្សុី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិ៤ សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។វត្ថុតាងចាប់រួមមាន ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy I ស៊េរី 2018 ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GT-4485 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់) និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 12Pro max ពណ៍ខៀវ (ជាប់ប្រព័ន្ធអាក្លោត) ជារបស់ជនរងគ្រោះដែលជនសង្ស័យនិងបក្សពួកឆក់យក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។
ជនរងគ្រោះឈ្មោះ សឿន វ៉ាន់ណេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ Pass App ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១B ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បច្ចប្បន្ន៖ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

មតិយោបល់