ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពប្រើកាំបិតដេញកាប់ទៅលើជនរងគ្រោះជិះម៉ូតូតាមផ្លូវបណ្តាលអោយរងរបួស…

បាត់ដំបង:កាលពីថ្ងៃទី៧​ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ០០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនី​យ៍ទោ សំ វីរះ អ​ធិការនគរបាលស្រុកបាណន់ ដឹកនាំកម្លាំងក្នុងអង្គភាព សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដែលមានលោកវរសេនីយ៍ឯក សន និល ជាអធិការបានធ្វើការស្រាវជ្រាវនិងបង្រ្កាបឃាត់ខ្លួនក្រុមយុវជនចំនួន០៨នាក់ទាក់ទងនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឱ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃនោះគឺ៖
១-ឈ្មោះ អ៊ុំ វ៉ាន់សុង ភេទប្រុស អា យុ​១៩ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
២-ឈ្មោះ សម្បត្តិ រស្មី ភេទប្រុស អាយុ—-ឆ្នាំ រស់​នៅ​ភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់​ដំ​បង។
៣-ឈ្មោះ ភក្តី តុង ភេទប្រុស អា​យុ—-ឆ្នាំ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌម ខេត្តបាត់ដំបង។
៤ឈ្មោះ សុង ស៊ីម៉ា ភេទប្រុស អា យុ ១៥ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបា​ត់ដំ​បង។
៥-ឈ្មោះ ណាគ្រី បញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ​ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌ​ល ខេត្តបាត់ដំបង។
៦-ឈ្មោះ ហឿន លីហៀង ភេទប្រុ ស អាយុ—-ឆ្នាំ រស់នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៧-ឈ្មោះវុត្ថាឆៃយ៉ាហៅដេះ ភេទប្រុស អាយុ—-ឆ្នាំ រស់នៅភូមិបាដាកត្បូង ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៨-ឈ្មោះ វុធ ចម្រើន ហៅ តេះ ភេទប្រុ ស អាយុ-—រស់នៅភូមិបាដាក ជើង ឃុំរស្មីសង្ហាស្រុករតនមណ្ឌល ខេត្តបាត់ដំបង។សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលកាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០​២៣ វេលាម៉ោងប្រមាណ០២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៣ មានករ​ណី ហិង្សាដោយចេតនានិងធ្វើឱ្យខូចខាតដោយចេតនានិងរងរបួសដល់ជនរងគ្រោះមានស្ថានទម្ងន់​ទោស ស្ថិតនៅលើកំណាត់ផ្លូជាតិលេខ៥៧ ក្រុមទី០៦ ភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបង្កដោយក្រុមយុវជនមួយក្រុម ធ្វើ​សកម្មភាពប្រេីកាំ-បិ-តដេញកា-ប់ទៅលើជនរង​គ្រោះដែលកំពុងជិះម៉ូតូតាមដងផ្លូវបណ្តាលឱ្យរងរបួសនិងខូចខាតម៉ូតូក្រោយកើតហេតុសមត្ថកិច្ចនគរ​បា​លស្រុកបា​ណន់​រួមគ្នាជាមួយសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌលធ្វើការស្រាវជ្រាវ និងឈានទៅកំណត់​មុខសញ្ញារហូតឃាត់ខ្លួន ស្រាវជ្រាវ​នៅថ្ងៃទី​៧ខែ​ឧសភា​ឆ្នាំ​២០​២​៣តែ​ម្តង។​ពេលនេះកម្លាំងអធិការដ្ឋាននគរ​បាលស្រុករៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់​ការ​បន្តតាមនីតិវិធី ច្បាប់៕

មតិយោបល់