ព័ត៌មានជាតិ

ករណីបុរសម្នាក់យកដំបងវាយ និងយកពូថៅ ដុំឥដ្ឋគប់មកលើនគរបាល២រូបត្រូវឃាត់ខ្លួនបានហើយ…

ព្រៃវែង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានឲ្យដឹងថា កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពារាំង និងស្រុកស៊ីធរកណ្ដាល ធ្វើការចា….ប់ឃា….ត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពជេរប្រមាថ និងប្រើ…ហិ…ង្សា ដោយយកដំបងវា…យ និងប្រើដុំឥដ្ឋ ពូថៅ គប់មកលើនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ២ រូប ។ការចា….ប់….ឃា….ត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាល បានធ្វើឡើងកាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២៣ និង ៤២នាទី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។ ជនសង្ស័យមានឈ្មោះ ផល បូរិន ហៅ ដា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។សូមបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ បានប្រទះឃើញជនសង្ស័យខាងលើ ឈរកាន់ឈើជ្រុងប្រវែង ១,៥ ម៉ែត្រ នៅចំណុចមុខក្លោងទ្វារវត្តព្រៃព្រហ្ម ស្ថិតក្នុងភូមិ ឃុំ កើតហេតុខាងលើ ។ ក្រោយមកនគរបាល បានចុះទៅសួរនាំ ជនសង្ស័យក៏បានឆ្លើយថា “កំពុងចាំវា….យគេ” ពេលនោះនគរបាលយើង បានធ្វើការហាមឃាត់ តែជនសង្ស័យពុំស្ដាប់ ហើយថែមទាំងបានជេរប្រ…..មា…..ថមកលើមន្ត្រីនគរបាល រួចក៏រត់គេចខ្លួន ។ភ្លាមៗនោះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃព្នៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ទី បានសហការណ៍គ្នាដេញតាមជនសង្ស័យ ហើយត្រូវជនសង្ស័យពួនស្ទាក់វា……យមកលើនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃព្នៅ ប៉ុន្តែបានគេចផុត រួចជនសង្ស័យ បានយកឫស្សីរត់សំដៅមករកវា…..យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ទី តែពុំត្រូវ ។ បន្ទាប់មកនាយប៉ុស្តិ៍ទាំងពីរបានជិះម៉ូតូជាមួយគ្នា ដេញតាមរហូតដល់របងផ្ទះរបស់ជនសង្ស័យ ពេលនោះជនសង្ស័យ បានគប់ពូថៅ និងដុំឥដ្ឋ មកលើលោកនាយប៉ុស្តិ៍ទាំងពីរ តែពុំត្រូវទេ រួចក៏រត់ឡើងទៅសំងំនៅលើផ្ទះ បិទទ្វារជិត ។ក្រោយមក ដោយមានការសហការណ៍រវាងកម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង និងស្រុកស៊ីធរកណ្ដាល ជាមួយនិងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការឡោមព័ទ្ធផ្ទះជនសង្ស័យ រួចធ្វើការចា….ប់….ឃា….ត់ខ្លួនជនសង្ស័យបានតែម្ដង ។ ក្រោយឃាត់ខ្លួនជនសង្ស័យ នគរបាលបានដកហូតវត្ថុតាងរួមមាន ពូថៅធំមួយ, ដុំឥដ្ឋ ចំនួន ២ ដុំ និងឈើជ្រុងមួយដើម ។បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រៃវែង ៕

មតិយោបល់